​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស តែងតែ​នៅ​រួមសុខ​រួម​ទុក​ជា​មួយ​ប្រជាជន​គ្រប់​កាលៈទេសៈ

(​កំពត​)៖ លោក សោម ចិន​បេក្ខភាព​អ្នក តំណាងរាស្ត្រ​មណ្ឌល​កំពត បាន​មានប្រសាសន៍​លើកឡើងថា​៖​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស គឺ​តែងតែ​នៅជាប់​រួមសុខ​រួម​ទុក​ជា​មួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​មិន​ដែល​រត់​ចោល​ប្រជាជន​ម្ដងណា​ឡើយ​ហើយក៏​មិន​សន្យា​ខ្យល់​ដូច​គណបក្ស​ដទៃ​ដែរ គឺ​«​ហ៊ាន​ថា ហ៊ា​ធ្វើ​»​។

​លោក សោម ចិន​បាន​លើកឡើង​ដូចនេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​កំពង់បាយ​ក្រុង​កំពត ខេត្ត​កំពត ចំនួន​ជាង​៣០០​នាក់ កាលពី​រសៀល​ថ្ងៃ ទី​១៨ ខែកក្កដា​ឆ្នាំ ២០១៨​។

​លោក សោម ចិន បាន​បន្ត​លើកឡើង​ទៀតថា​៖ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​បាន​រួមសុខ​រួម​ទុក្ខ​លំបាក​ជា​មួយ​ប្រជាជន​និង​តែង​បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល់​ការលំបាក​សព្វបែបយ៉ាង​ទាំង​តូច​ទាំង​ធំ ដើម្បី​កសាង​សង្គម​មួយ​មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ ដូចដែល​យើង​បាន​ឃើញនឹងភ្នែក​ដ៏​គួរ​ឲ្យ​មោទនៈ​នៅពេល​បច្ចុប្បន្ន​ហើយ​លើស​ពី​ការអភិវឌ្ឍន៍​នេះ​ទៀត គឺ​ប្រជាជន​កម្ពុជា មានឱកាស​រស់នៅ​ដោយ​រីករាយ មាន​សិទ្ធិ​ចូលរួម​សម្រេច​ជោគវាសនា​ខ្លួនឯង មាន​ឱកាស​ចូលរួម​គិតពី​ជោគវាសនា​ប្រទេសជាតិ និង​បាន​ចេញ​ទៅ​ឃើញ​ពិភពលោក​កាន់តែ​ទូលំទូលាយ​ជាង​ពេល​ណាៗ​ទាំងអស់នេះ​ហើយ​គឺ​តម្លៃ​ដ៏​ឧដុង្គឧត្តម​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​។

​លោក​ក៏​បាន​បន្តទៀតថា ៖ ភាពជោគជ័យ​បច្ចុប្បន្ន​និង​តទៅ​អនាគត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ជោគជ័យ​រួម​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប និង​បន្ត​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ដើរ​ទៅ​មុខ​យ៉ាង​ស្វាហាប់​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​អន្តរជាតិ​។ ក៏​ប៉ុន្តែ​ពិត​ណាស់ ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការឈឺចាប់​និង​ជា​ការបរាជ័យ​របស់ ពួក​ប្រឆាំង​ខុសច្បាប់ និង​ពួក​បរទេស​ដែល​មាន​និន្នាការ​ប្រឆាំង​កម្ពុជា​។ ក៏ប៉ុន្តែ បើ​គ្មាន​រាជរដ្ឋាភិបាល​ដ៏​រឹងមាំ កម្ពុជា គឺ​ពិតជា​ក្លាយ​ទីលាន​នៃ​ការ​សាប​ព្រួស​មនោគមន៍វិជ្ជា​ទុច្ចរិត អាណាធិបតេយ្យ វឹកវរ កាប់​ចាក់​គ្មាន​ស្រាកស្រាន្ត កើតឡើង​នូវ​សង្គ្រាម​បង្ហូរឈាម​គ្នា ហើយ​ក៏​គ្មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន​បែបនេះ​ដែរ នេះ​ហើយ​គឺជា​ការពិត​។​

​លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​មាជិកា​បក្ស​ដែល​បាន​ចូលរួម​ស្តាប់ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​នឹង​ទៅ​បោះឆ្នោត​ជូន​គណបក្ស ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ដែល​មាន​លេខ​រៀង​ទី​២០​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់  ដើម្បី​បន្ត​ការគាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​ទី​៦​នេះ និង​អាណត្តិ​ក្រោយៗ​ទៀត​សំដៅ​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​និង ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​និង​កាន់តែ​រីកចម្រើន​ថែម​ទៀត​។

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​លោក សោម ចិន ក៏​បាន​បន្ត​ចុះ​ពិនិត្យ​ស្វែងយល់ ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​និង​ភាព​រង​ការប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​កំពត និង​បាន​ណែនាំ​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​ទឹក​ព្រមទាំង​ជួយ​ដោះស្រាយ​បន្ទាន់​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ផលប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!