លោក វ៉េង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្ងំ​ស្ងៀម​មិន​មាន​ចំណាត់ការ​ផ្លូវច្បាប់​នៅឡើយ​ទេ ចំពោះ​ទង្វើ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ ចែ ណាត នៅ​ខេត្ត​រតនគិរី ដែល​បញ្ចេញ​អ​កប្ប​កិរិយា ជេរប្រមាថ​លើ​លោក​ទន់ វីរៈភាព មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពេល​ចុះ​បង្ក្រាប​បទល្មើស

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តាម​បណ្តាញ​សង្គម និង​តាម គេហទំព័រ​សារព័ត៌មាន​នានា​ក្នង​ស្រុក​ជាច្រើន បាន​ចុះផ្សាយ ព្រោងព្រាត​ពី​ទង្វើ​ប្រឆាំងនឹង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​គឃ្លើន ពី​សំណាក់​មេ​ឈ្មួញ​ឈើ​ជា​ស្ត្រី​ជើង​ខ្លាំង​ឈ្មោះ​ចែ​ណាត ដ៏​ល្បី នៅ​ខេ​ត្រត​ន​គិរី បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ជា​រៀងរាល់​ថ្ងៃ​ទៅ​លក់​នៅ​ស្រុក​យួន ដោយ​មិន​កោតខ្លាច​នឹង​ការ បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ណា​ឡើយ​។ ផ្ទុយទៅវិញ គឺ​ហ៊ាន​បែរ​ក្បាល​ចង់​ខាំ​សម្លាប់​មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ទៅវិញ ។

​ជាក់ស្តែង​ករណី​លោក ទន់ វីរៈភាព នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ត្រូវ​អ្នករកស៊ី​ដឹកឈើ​ព្រលះ​យ៉ាងដំណំ​មិន​សំចៃ​មាត់ ខណៈ​លោក​ដេញចាប់ បង្ក្រាប​ឡាន​ដឹក​ឈើ​របស់​ចែ​ណាត នៅក្នុង​ស្រុក​បរ​កែវ ។

​ហេតុការណ៍​ដ៏​កក្រើក​មួយ​នេះ បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៧៨​អា ត្រង់​ចំណុច​លើ​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតន​:​គី​រី​។​

​បើ​តាម​ការ​ឲ្យដឹងពី លោក ទន់ វីរភាព មុខងារ​នាយរង​ផ្នែក​រដ្ធបាល​ព្រៃឈើ ស្រុក​អូរ​ជុំ ជា​អ្នក​ចុះ​ចាប់​ផ្ទាល់ បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា នៅក្នុង​សកម្មភាព ចុះ​បង្ក្រាប​នេះ​គាត់​មាន​គ្នា​ពីរ​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​មួយ​គ្រឿង ដែល​មាន​ស្លាក​លេខ កំពុងចាម ២A-៥៥៨៨ ពណ៌​សរ​ផ្ទុក​ឈើ​ប្រភេទ​ធ្នុង ពេញ​មួយ​ឡាន​សាំ​យ៉ុង បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ​។​

​លោក​បាន​បន្តទៀតថា ពេលដែល​លោក​បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត​មិន​ព្រម​ឈប់ នឹង​បើក​បន្ត​ព្យាយាម​រត់គេច​ដោយ​ឃើញ​សកម្មភាព មេ​ឈ្មួញ​ធ្វើ​បែប​នេះ​លោក ទន់ វីរភាព នាយរង​ផ្នែក​រដ្ធបាល​ព្រៃឈើ​អូរ​ជុំ បាន​យក​ដែក​ស្រួច​ចាក់​បំបែក​កង់ឡាន​ដឹកឈើ ស្រាប់តែ​មាន​ក្រុម​ឈ្មួញ​ដែល​មាន​គ្នា​ជា​ច្រើន​នាក់ មក​ចាប់​តោង​ដៃ​មេព្រៃ​មិន​ឲ្យ​ចាក់​កង់ឡាន នឹង​រុញ​ទ្រូង​មេព្រៃ​ឲ្យ​ផ្ងារ​ក្រោយ និង​មាន​បក្សពួក​ខាង​ឈ្មួញ​ឈើ​ពីរ​ទៅ​បី​នាក់​ទៀត តោង​បំពង់​ទី​ប គំរាម​វៃ​មេព្រៃ​ទៀតផង​។ ដែល​មើល​ទៅ​គឺ​ហាក់​មាន​ចេតនា​ប៉ុនប៉ង ធ្វើ​មនុស្សឃាត​មកលើ​មន្ត្រី​រដ្ឋា​បាល​ព្រៃឈើ ។

​ប្រភព​បន្តថា ខណ​:​នោះ លោក​មេព្រៃ​បាន​ចាក់​កង់ឡាន​បែក ដូច​បំណង ពេល​នោះ​ក្រុម​ឈ្មួញ បាន​ដូរ​កង់​ឡាន រត់​ទៅ​មុខ​បន្តទៀត រួច​មេព្រៃ​បាន​បើក​ឡាន​ម៉ាក​លុច​សុីស​៣៣០​កាក់​ឡាន​ដឹក​ឈើ​បន្ត ពេល​នោះ​ក្រុម​ឈ្មួញ យក​ឡាន​សេរី​ទំនើប ២​គ្រឿង​ទៀត មក​គៀរ​រថយន្ត​មេព្រៃ​ដូច​នៅក្នុង​រឿង​ហូ​លី​វ៉ូត​អញ្ចឹង​ហេតុការណ៍​នេះ​ធ្វើឲ្យ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រថយន្ត​លោក​មេព្រៃ រង​ការខូចខាត​ដោយ​ឆ្កូត​ថ្នាំ​ខាងឆ្វេង​យ៉ាងដំណំ​។​

​លោក ទន់ វីរភាព បាន​អះអាង​ថា អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រិច​កដៃ​ខាងស្តាំ ពេល​ដេញ​គៀរ​គ្នា តែ​រថយន្ត​ដឹកឈើ​រត់គេច​បាន​តែ​ជាង​២០​គី​ឡូ ក៏​ចាប់​បាន​វេលា​ម៉ោង​៧​យប់ ក្នុង​ថ្ងៃ​ដដែល ត្រង់​ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ។​បច្ចុប្បន្ន វុត្ថុតាង​ឈើ និង​រថយន្ត​យក​មក​រក្សា​ទុក្ខ​នៅ​ផ្នែក​រដ្ធបាល​ព្រៃឈើ​ស្រុក​បរកែវ ដើម្បី​ចាត់​វិធាន ការ​តាម​និតិ​វិធី​ច្បាប់  ។​

​លោក ទន់ វីរភាព បាន​បន្តទៀតថា មុន​នឹង​ឈាន​ដល់​ការបង្ក្រាប​រថយន្ត​ដឹកឈើ​នេះ បាន​មាន​ការលំបាក​ខ្លាំង ដោយ​មាន​បទបញ្ជា​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី បាន​បន្ថែម​កម្លាំង​មេព្រៃ ៧​ទៅ​៨​នាក់​ទៀត ទើប​ចាប់បាន ហើយ​លោក​ទន់ វីរភាព បាន​អះអាង​ថា មេ​ឈ្មួញ​ដែល​ជា​ម្ចាស់​ឈើ និង​រថយន្ត មានឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដែល​មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​:​គី​រី​។

​បើ​តាម​របាយ ការណ៍​បាន​បញ្ជាក់ថា  ក្នុង​ករណី​ដូច​គ្នា​ដែល នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក៏​មាន​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ដែល​មាន​ស្លាក​លេខ ភ្នំពេញ ២A-០៩០៩ បាន​បុក​ជាមួយ​ឡាន​ក្រុម​អ្នក​សារពត៌មាន បណ្ដាលឲ្យ​បែក​កញ្ចក់​រថយន្ត និង​កាំ​ម៉ា​រី​គូទ​ស្វិត ចំនួន​៤​គ្រឿង របស់​នាក់​កាសែត ខូចខាត​យ៉ាង​ដំណំ បច្ចុប្បន្ន សម​កិច្ច​ប៉ូលិស​ស្រុក​កូន​មំ​ុ យក​មក​រក្សាទុក​២​គ្រឿង ឡាន​នាក់​កាសែត​ចំនួន​២​គ្រឿង​ទៀត បើក​រត់គេច​បាត់់ សមត្ថកិច្ច​ស្រុក​កូន​មុំ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​បងប្អូន​នាក់​កាសែត ដែល​ជា​ម្ចាស់​ឡាន មក​សុំ​យក​រថយន្ត​គាត់​វិញ តែ​សម​កិច្ច​មិនទាន់​ប្រគល់ជូន​ទេ ដោយ​រង់ចាំ​ថ្នាក់លើ​បញ្ជារ​មក​សិន ទើប​ហ៊ាន​ប្រគល់ជូន  ។​

​មហាជន និង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ជា​មតិ យោបល់​ថា ថ្នាក់លើ ពិសេស​ក្រសួង​កសិកម្ម ដែលមាន លោក វ៉េង សុខុន ជា​រដ្ឋមន្ត្រី  ហើយ​កាន់តែ​ពិសេស​ទៅទៀត គឺ​សម្តេច​តេជោ ហ៊ុន សែន ផ្ទាល់​តែម្តង​គួរតែ​ជួយ​អន្តរាគមន៍ លើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ដែល​តស៊ូ លះបង់​អាយុជីវិត​ហ៊ាន​ចេញ​មុខ​ប្រដេញ​ចាប់​បង្ក្រាប​ពួក​ឈ្មួញ​ឈើ​យ៉ាង​អង់អាច  ដូច​លោក ទន់ វីរៈភាព គឺ​បាន​ទទួល រង​នូវ​ការជេរប្រមាថ​ជា​សាធារណៈ​យ៉ាង​អសីលធម៌ ។ ដូច្នេះ​មិនគួរណា​លោក រដ្ឋមន្ត្រី វ៉េង សុខុន សម្ងំ​ឈឹង​បែបនេះ​ទេ ឬ ទុក​អោយ​ឈ្មួញ​ឈើ​ជេរប្រមាថ​មន្ត្រី​ថ្នាក់ក្រោម​តាម​អំពើ​ចិត្ត ចឹង​ឬ ? ។ ដោយឡែក​លោក វីរៈភាព​បានអោយដឹង​ចុងក្រោយ មុន​នេះ​បន្តិច​ថា លោក បាន​ត្រៀម​រៀបចំ​ឯកសារ​ដាក់ពាក្យ បណ្តឹង ប្តឹង​ចែ​ណាត និង ប្តី របស់​គាត់​ទៅ​ស្ថាប័ន​អយ្យការ ខេត្តរតនគិរី​ហើយ  ៕
​លោក រុន សារ៉េត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!