​ទោះជា​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ នៅ​ចំណុច​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​ពុំ​មាន​ទឹក​ជន់​ជោរ​ទៀត​ទេ ប៉ុន្តែ​នៅ​បរិវេណ​បេន​រថយន្ត​ថ្មី​ទឹក​លេច​ដូច​បឹង​

(​កំពត​)៖ ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត កន្លង​មក​ឲ្យតែ​មាន​ភ្លៀង​ធ្លាក់​មិនបាច់​យូរថ្ងៃ​ទេ ភ្លៀង​ធ្លាក់​តែ​មួយ​មេ​រាង​ធំ​បន្តិច​ក៏​មាន​ទឹកជំនន់ នៅលើ​ផ្លូវ​ជុំវិញ​ផ្សារ​ក៏ដូចជា​ក្នុង​ផ្សារ​ផងដែរ គឺ​ទឹក​លេច​ដូច​ក្នុង​ស្រែ​បឹង តែ​មកដល់​ពេលនេះ ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត ទោះបី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​ដូច​ប៉ុន្មាន​ថ្ងៃនេះ​ក៏ដោយ​ក៏​ឃើញថា ផ្សារ​ដែល​ធ្លាប់​តែ​រង​ការលិចលង់​នៅតាម​បរិវេណ​នានា គឺ​ពុំ​មាន​ទឹក​ដក់​ឬ​ជន់​លេច​ទៀតឡើយ​គឺ​ដោយសារតែ​លោក​អភិបាលខេត្ត​ដែល​ទើប​និង​មក​ទទួល​តំណែង​គ្រប់គ្រង​លើ​ខេត្ត​កំពត ទើបតែ​បាន ៧​ខែ​ជាង​ប៉ុណ្ណោះ លោក​បាន​ធ្វើ​ការកែសម្រួល​ប្រព័ន្ធ​លូ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​និង​សាងសង់​ជា​ថ្មី​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ពិសេស​ការ​ស្ដាប​នា​ផ្លូវ​ចាក់​បេតុង​ស្ថិត​ជុំវិញ​ផ្សារ​ទី​រួម​ខេត្ត ធ្វើឲ្យ​ផ្សារ​ដែលធ្លាប់​តែរង​ការលេចលង់​នា​ពេល​កន្លងមក​បាន​ចៀ​ស​ផុត​ពី​ការលេចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀតផង​។

​ប៉ុន្តែ​ទោះបីជា​ការស្តារ​ឡើង​វិញ​នៅ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​បាន​ល្អ​គួរ​ជា​ឲ្យ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​មហាជន​នៅ​ទូ​ទាំង​ក្រុង​យ៉ាងនេះក្តី ក៏​នៅតែ​មាន​ប្រព័ន្ធ​លូ​មួយចំនួន​តូច​ទៀត​ដែល​រដ្ឋបាល​ខេត្ត​មិនទាន់​បាន​អនុវត្ត​រួចរាល់ ដូចជា​នៅ​ចំណុច​ផ្លូវ​សួនច្បារ​ដើម​ពោធិ៍​ក្បែរ​បេន​រថយន្ត​ថ្មី ស្ថានីយ៍​ប្រេង​តូ​តាល់ និង​ក្នុង​បរិវេណ​ចំណត​រថយន្ត​តែ​ម្តង​នៅ​មាន​ការលេចលង់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឬ ជា​មធ្យម​ម្តងៗ​គឺ​នៅ​ចំណុច​ខាងលើ​នេះ​នៅ​មាន​ការលេចលង់​គួរឲ្យ​ចាប់​អារម្មណ៍បំផុត គឺ​លិច​ដូច​ផ្ទៃ​បឹង​ទៅហើយ​។​

​ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​ប្រាប់​កម្ពុជា​ថ្មី ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧​ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា នៅ​ចំណុច​លេចលង់​ខាងលើ ( បរិវេណ​ផ្លូវ​សួនច្បារ​ដើម​ពោធិ៍​និង​បេន​រថយន្ត​ថ្មី​) ខេត្ត​កំពុង​មាន​គម្រោង​កាយ​ដាក់​ប្រព័ន្ធ​លូ​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង ដើម្បី​ធានា​ការ​បង្ហូរទឹក​តាម​ប្រព័ន្ធ លូ​កុំឲ្យ​មាន​ការកកស្ទះ​បន្តទៅទៀត​។ ជាមួយគ្នានេះ​ដែរ​លោក អភិបាលក្រុង​និង​ក្រុមការងារ​សាលាក្រុង​កំពុង​ចុះ​ស្តារ​ប្រព័ន្ធ​លូ​នៅ​ផ្លូវលំ​មួយ​ខ្សែ​នៅក្នុង​សង្កាត់​ក្រាំង​អំពិល​ដើម្បី​បញ្ជៀ​ស​ទឹកជំនន់ ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុងតែ​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!