គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សូម សង្គ្រោះ បំរើ ការងារ បងប្អូន​ជនរួមជាតិ​

​បើ​តាម​ប្រព​ភ​ព័ត៌មាន​ច្បាស់ការ​មួយ​ពី​លោក ម៉ូ រ៉ា​ផាត់ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បានអោយដឹងថា ៖ គណៈ​ប្រតិបត្តិ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មណ្ឌល​រាជធានី​ភ្នំពេញ សូមអោយ​បងប្អូន​ជនរួមជាតិ ផ្ញើ​សេចក្តី​សង្ឈឹម​មក​លើ​គណបក្ស​អភិវ​ឌ្ឍ​ន៍​សេដ្ឋកិច្ច ដើម្បី សង្គ្រោះ បំរើ ការពារ​សច្ចធម៌ យុត្តិធម៌ ជូន​ប្រជានុរាស្ត្រ​រយៈពេល​មួយ​អាណត្តិ ៥ ឆ្នាំ នេះ ។​

​ប្រសិន​បើ​បងប្អូន មាន​ការ​មិន​សុខចិត្ត​ជាមួយ​គណបក្ស​កាន់អំណាច តើ​មាន​អ្នកណា ចេញមុខ​ប្រឆាំង​តវ៉ា​ជា​មួយ​បក្ស​កាន់​អំណាច នៅពេល​ដែល​មិត្តភក្តិ គ្រួសារ​បងប្អូន រង​ទុក្ខ តើ​បងប្អូន​សុខចិត្ត ទ្រាំ​បង្ហូរទឹកភ្នែក​រយៈពេល ៥ ឆ្នាំ រហូត​ដល់​អតីត​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ មក​បង្កើត​គណបក្ស​ថ្មី មែន​ឬ​ទេ ។​

​យើងខ្ញុំ​ជឿថា បងប្អូន​ពិតជា​រង់ចាំ ពីព្រោះ​បងប្អូន​គឺ​ជា​ខ្មែរ ហើយ​មាន​ភក្តីភាព​ចំពោះ​បក្ស ប៉ុន្តែ​ខ្ញុំ​សុំ​អង្វរ​ចិត្តមេត្តា​បងប្អូន ពេលនេះ គួរ​ផ្តល់​ឱកាស​អោយ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច យើង ខ្ញុំ​បាន​បំរើ​បងប្អូន ប្រសិន​បងប្អូន​ពេញចិត្ត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​៥​ឆ្នាំក្រោយ នៅពេល​ថ្នាក់ដឹកនាំ​ទាំងនោះ​ចូលមក​កម្ពុជា​បង្កើត​គ​ណ​បក្ស​ថ្មី​បងប្អូន​មាន​សិទ្ធិ​ចូលរួម​គាំទ្រ​អស់លោក​ទាំងនោះ​បាន​វិញ ។​

​ការសុំ​អង្វរ​ចិត្ត​មេត្តា​របស់​យើងខ្ញុំ នៅពេលនេះ មិនមែន​រូបខ្ញុំ​ស្រឡាញ់​អំណាច​ណាមួយ​នោះទេ ប៉ុន្តែ​ក្នុង​រយៈ​៥​ឆ្នាំ​ខាងមុខនេះ យើងខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការការពារ​បងប្អូន ។​

​សូម​បងប្អូន​ជនរួមជាតិ មេត្តា​ផ្តល់​ឱកាស​ឱ្យ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យើងខ្ញុំ បាន​បំរើ​បងប្អូន ក្នុងនាម មនសិកា​ជាតិ​ផង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!