​ក្នុង​ពិធី​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​

(​កំពង់ឆ្នាំង​)៖ ការប្រកួត​កីឡា​បាល់ទាត់​មិត្តភាព​ពាន​ ​រង្វាន់ លោក ត្រាំ អ៉ីវតឹក បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ត្រាំ អ៉ីវតឹក សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី​ជា​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និង​សមាជិក សមាជិកា គណបក្ស​ប្រជាជន នៅក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​យ៉ាងច្រើន​កុះករ​។​

​លោក​បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​ ​បាល់ទាត់​មិត្តភាព​នេះ បង្កើតឡើង​ក្នុង​ន័យ​រឹតចំណង​ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ការប្រកួត​កីឡាបាល់ទាត់​នា​ថ្ងៃនេះ​មាន​រហូត​ទៅ​ដល់​៤​ក្រុម ក្នុងនោះ ស្រុក​កំពង់លែង ឃុំ​ដារ​១​ក្រុម និង ឃុំ​កំពង់​ហៅ​១​ក្រុម និង​ខាង​ក្រសួង​ប​.​ទ​រួម​មាន​សហគ្រាស​ទូរគមនាគមន៍​កម្ពុជា ១​ក្រុម និង​សហគ្រាស​ប្រៃសណីយ៍​កម្ពុជា ១​ក្រុម ហើយ​ការប្រកួត​នេះ ធ្វើឡើង​ជា​លក្ខណៈ​មិត្តភាព ដើម្បី​បង្ហាញ​នូវ​ស្នាដៃ ហើយ​ក្នុង​គោលបំណង​លើកតម្កើង​នូវ​វិស័យ​កីឡា និង​ដើម្បី​ជម្រុញ​ឲ្យ​ប្អូនៗ​យុវជន​នៅក្នុង​ស្រុក​កំពង់លែង កាន់តែ​ខិតខំ​ខាង​វិស័យ​កីឡា​បាល់ទាត់​នេះ​បន្ត​ទៅមុខ​ទៀត​។​

​លោ​ល ត្រាំ អ៉ីវ​វ​តឹក បាន​មានប្រសាសន៍​បន្ត​ថា​ការលេង​កីឡា​អាច​ជួយ​ឲ្យ​យើង មាន​សុខភាព​ល្អ មាន​សាមគ្គីភាព មិត្តភាព ជៀស​ឆ្ងាយ​ពី​គ្រឿង​ ​ញៀន​ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​គោលនយោបាយ​លើកកម្ពស់​វិស័យ​កីឡា​របស់​គណបក្ស​ប្រជាជន ដែលមាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។

​នៅក្នុង​ឱកាស​នេះ​ដែរ លោក ត្រាំ អ៉ីវតឹក ក៏​បាន​អញ្ជើញ​ប្រគល់​ពានរង្វាន់​បាល់ទាត់​មិត្តភាព​ដល់​ក្រុម​កីឡាករ ដែល​ទទួលបាន​ជ័យលាភី​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!