អភិបាលរង​ខេត្ត​កណ្តាល​៖ ប្រទេស​កម្ពុជា ក៏​ដូចជា​ខេត្ត​កណ្តាល​ទាំងមូល មិនមែន​ជា​កន្លែង​ចរាចរ​គ្រឿងញៀន​ទេ​

(​កណ្តាល​)៖ លោក នៃ ចារី អភិបាលរង​ខេត្ត​កណ្តាល និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ថ្លែងថា ប្រទេស​កម្ពុជា ក៏​ដូចជា​ខេត្ត​កណ្តាល​ទាំងមូល មិនមែន​ជា​កន្លែង​ចរាចរ​គ្រឿងញៀន​នោះ​ទេ ប៉ុន្តែ​ឧក្រិដ្ឋជន​គ្រឿងញៀន​តែងតែ​រិះរក​គ្រប់​កលល្បិច ដើម្បី​ប្រើប្រាស់​កម្ពុជា​ធ្វើជា​កន្លែង​ចរាចរ​ផលិត កែច្នៃ នាំ​បន្ត​ទៅ​ប្រទេស​ទី​៣​។​

​លោក នៃ ចារី បាន​ថ្លែង​បែបនេះ ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​វិទ្យាល័យ​សម្តេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​»​។​

​ពិធី​នេះ​ដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល កងកម្លាំង​ទាំង​៣ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក​ទាំង​១១ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន DARAC និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,០០០​នាក់​។​

​លោក នៃ ចារី បានបញ្ជាក់​ថា «​ប្រទេស​កម្ពុជា​របស់​យើង ក៏​ដូចជា​ខេត្ត​កណ្តាល មិនមែន​ជា​កន្លែង​ផលិត​គ្រឿងញៀន​ទេ ដោយសារ​តែ​ឥទ្ធិពល​នៃ​ការផលិត និង​ការ​ចរាចរ​គ្រឿងញៀន នៅក្នុង​ពិភពលោក ធ្វើឲ្យ​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​ធំៗ រិះរក​គ្រប់​កលល្បិច មធ្យោបាយ ដើម្បី​ប្រើប្រាស់​ប្រទេស​កម្ពុជា​យើង ធ្វើជា​កន្លែង​ចរាចរ​ឆ្លងកាត់ ដឹកជញ្ជូន រក្សាទុក និង​កែច្នៃ ផលិត​គ្រឿងញៀន សម្រាប់​បន្ត​នាំ​ចេញ​ទៅ​ប្រទស​ទី​៣ និង​ជួញដូរ ចែកចាយ ប្រើប្រាស់​មួយចំនួន​នៅក្នុង​ប្រទេស​ផង​ដែរ ដែល​នាំ​ឲ្យ​ប្រជាជន​យើង​មួយចំនួន ពិសេស​ស្រទាប់​យុវជន លង់​ខ្លួន​ប្រើប្រាស់ ក្លាយជា​អ្នក​ញៀន និង​អ្នកបង្ក​នូវ​ផល​លំបាក ជាច្រើន​ដល់​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​»​។

​លោក​បាន​បន្ថែមទៀតថា បញ្ហា​គ្រឿងញៀន​នេះ គឺជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ដែល​ទាមទារ​ឲ្យមាន​ការសហការ​ពី​គ្រប់ភាគី​អ្នកពាក់ព័ន្ធ ពិសេស​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​តុលាការ និង​ប្រជាពលរដ្ឋ​ផ្ទាល់ រួមគ្នា​ក្នុង​ការបង្ការ បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន កុំឲ្យ​គ្រឿងញៀន​នេះ​ចូល​មក​ដល់​ភូមិ​ឃុំ ព្រោះ​បើ​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​កុំឲ្យ​គ្រឿងញៀន​ចូលមក​ក្នុង​ភូមិ​-​ឃុំ​។ បើ​គ្រឿងញៀន​ចូល​មិន​ដល់​ភូមិ​-​ឃុំ ក្រុមយុវជន ក៏​មិន​បាន​ស្គាល់ ឬ​ប្រើប្រាស់​គ្រឿងញៀន​នោះ​ដែរ ធ្វើយ៉ាងណា​ឲ្យ​សង្គម​ក្លាយ​ក្លាយទៅជា​សង្គម​គ្មាន​គ្រឿងញៀន ជា​សង្គម​ដែល​មាន​ភាពថ្លៃថ្នូរ និង​សង្គម​ពោរពេញ​ទៅដោយ​ធនធានមនុស្ស​។​

​បើ​តាម​របាយការណ៍​៦​ខែ​ដើមឆ្នាំ កម្លាំង​នគរបាល​ទូទាំង​ខេត្ត​កណ្តាល បង្ក្រាប​គ្រឿងញឿន ២០៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៣៤៧​នាក់ ស្រី​១៧​នាក់ ក្នុងនោះ​ជនជាតិខ្មែរ​-​ឥស្លាម ៥​នាក់ និង​ជនជាតិ​វៀតណាម ១​នាក់ ចាប់​យក​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ម៉ា​ទឹកកក (ICE) ១,០៣៦​កញ្ចប់ ស្មើរ​នឹង​ទម្ងន់ ១,០៨៤.៩១​ក្រាម​, MDMA (Estacy) ១៤​គ្រាប់ ស្មើ​នឹង​ទម្ងន់​៤,៩០​ក្រាម​, ក​ញ្ប់​ន​។​
​លោក ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!