​ប្រកាស​តែងតាំង​ចំនួន​៤​រូប​ លោក អ៊ិត ពេន ក្នុងឱកាស​ដែល​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត​ជឿរ​ទុកចិត្ត​ប្រគល់​ភារកិច្ច​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន​

ប៉ៃលិន ៖ ក្រោម​អធិបតីភាព​លោ យី យ៉ូន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជំរុញ​មន្ត្រី​ទទួល​ទួ​នាទីថ្មី ត្រូវ​បំពេញ​ការងារ​ប្រកបដោយ ក្រមសីលធម៌​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោ យី យ៉ូន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ល់​ថ្នាក់ដឹកនាំ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ចំនួន​០៤​រូប​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក យី យ៉ូន ក៏​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ ដែល​ទើប​ទទួលបាន​មុខតំណែង​ថ្មី ត្រូវ​ខិតខំ​ពង្រឹង​ការងារ ឱ្យអស់​ពី​សមត្ថភាព និង​បំពេញ​ការងារ​របស់​ខ្លួន​ទទួលខុសត្រូវ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យ​សក្តិសម​ជា​មន្ត្រី​ដែល​ជា​អ្នកបម្រើ​រាស្ត្រ​ពិតប្រាកដ ជា​ពិសេស​ត្រូវ​ចេះ​គ្រប់គ្រង​ដឹកនាំ ហើយ​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ដែល​មាន​សមត្ថភាព និង​ធ្វើ​ការងារ​បាន​ល្អ ព្រមទាំង​ដាក់​វិន័យ ទៅតាម​ច្បាប់​មន្ត្រីរាជកា​រ ចំពោះ​មន្ត្រី​អសកម្ម​។​

​ទន្ទឹមនឹងនេះ​លោក យី យ៉ូន បាន​បន្តថា មន្ត្រី​ទាំង​រាជការ​ទាំងអស់​ត្រូវ​ខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ ដែល​ធ្វើឱ្យ​ប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ជំរុញ​ការផ្ដល់សេវា​សាធារណៈ​សេវា​សង្គម ឱ្យ​កាន់តែ​ល្អ​ដោយ​នៅ​ជិត​នឹង​ប្រជាពលរដ្ឋ ដើម្បី​ចូល​រួមចំណែក​លើកកម្ពស់​ជីវភាព របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​បើ​តាម​របាយការណ៍រ​បស់ លោក សាក់ សាមឿន អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នៅ​ខេត្ត​ប៉ៃលិន មាន​ជនពិការ​ក្រីក្រ​នៅក្នុង​សហគមន៍​ដែល​ទទួល​របប​ឧបត្ថម្ភ​ប្រាក់​គោលនយោបាយ​ប្រចាំខែ ចំនួន​១៣១២​នាក់ អតីតយុទ្ធជន​ដែល​កំពុង​ទទួល​របប​សន្តិសុខ​សង្គម​រួមមាន​៖ ជន​ពលី មាន​ចំនួន​១៨៩​គ្រួសារ ជន​មរណៈ​មាន​ចំនួន​៧៤​គ្រួសារ ជនពិការ​មាន​ចំនួន ៦៧៧​នាក់ និវ​ត្តិ​ជន មាន​ចំនួន​៣៩១​នាក់ និង​ជន​បាត់បង់​មាន​ចំនួន​១៦​នាក់​។​

​លោក​ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងថា ការផ្លាស់ប្ដូរ ឬ​តែងតាំង​សម្រួល​ភារកិច្ច គឺ​ជា​ធម្មតា​សម្រាប់​ក្រប​ខណ្ឌ​មន្ត្រីរាជការ របស់​រាជរដ្ឋាភិបាល ទៅតាម​គុណបំណាច់ និង​ស្នាដៃ​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​នា​ពេលកន្លងមក​។ ដូច្នេះ​លោក សង្ឃឹម​ថា​ក្រោយពី​ការតែងតាំង រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​ថ្មី មន្ទីរ​អាចមាន​លទ្ធភាព​បំពេញ​ការងារ​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​ទាន់​ពេលវេលា តាម​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការបំពេញ​ភារកិច្ច​ថ្មី និង​សាមគ្គីភាព​ផ្ទៃក្នុង ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ជាមួយ អង្គភាព​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត សំដៅ​បំពេញ​កិច្ចការ​បម្រើ​ជាតិ និង​ប្រជាជន​អោយ​ទទួលបាន​ជោគជ័យ​ថ្មីៗ ឱ្យបាន​ជា​បន្តបន្ទាប់​៕
​លោក អ៊ុក ទូច​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!