លោក អ៊ុំ សុផល ស្នងការរង ខេត្ត​បន្ទាយ​មាន​ជយ័ ព្រមទាំង ឧបាសក ឧបាសិកា លោក លោកស្រី លោក​ឱ​កញ្ញា និង ពុទ្ធិ​បរិ​សាទ បាន​ចូលរួម​ជា​ឯក​ឆ័ន្ទ យក​ទានវស្សា​៤៦​ដើម​ ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅ​វត្ត​អូរ​នាង​…

ខេត្ត​បន្ទាយមានជ័យ​៖ ក្រុង​ប៉ោយប៉ែត​ លោក អ៊ុំ សុផល ស្នងការរង​ខេត្ត​បន្ទាយ​មាន​ជយ័ ព្រមទាំង ឧបាសក ឧបាសិកា លោក លោកស្រី លោក​ឱ​កញ្ញា និង ពុទ្ធិ​បរិ​សាទ បាន​ចូលរួម​ជា​ឯក​ឆ័ន្ទ ព្រមទាំង​បច្ច័យ រួម​និង​ទាន​វស្សា​៤៦​ដើម យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅ​វត្ត​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត វត្ត​អូរ​នាង តំណាងអោយ ២៣​វត្ត ក្នុង​វត្ត​និមួយៗ ទានវស្សា​ចំនួន​០២​ដើម ថវិការ ១០​ម៉ឺន​រៀល នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្នុង​ពិធី​ធ្វើបុណ្យ​រួម ប្រគេន​ទានវស្សា ជូន​ដល់​ព្រះសង្ឃ ២៣​អង្គ តំណាងអោយ ២៣​វត្ត នៅ​ព្រឹក​ថ្ងៃ​ទី​ខែ​ឆ្នាំ​ដ៏​ដែល សារព័ត៌​យើងខ្ញុំ បាន​ចុះ​ផ្តិត​យក​រូបភាព នៅ​ទី​វត្ត​អារាម​នោះ​ផ្ទាល់ បានឃើញ ឧបាសក ឧបាសិកា លោក លោក ស្រី លោក​ឱ​កញ្ញា និង ពុទ្ធិ​បរិ​សាទ បាន​ចូល រួម​ជា​ឯក​ឆ័ន្ទ ក្នុង​ពិធី​សូត្រមន្ត​យ៉ាងច្រើន​កុះក ក្នុង​វត្ត​អូរ​នាង នា​ព្រឹក​នេះ​ផង​ដែល​។​

​បញ្ចប់​កម្មវិធី​បុណ្យ​សូត្រមន្ត​រួច លោក អ៊ុំ សុផល ស្នងការរង​ខេត្ត រួម​និង​ម្ចាស់​ដើម​ទាន​ប្រធាន​ដើម​បុណ្យ នាំគ្នា​ប្រគេន ចង្ហាន់ យ៉ា​គូស្លា​ដក់ ទាន​វស្សា​៤៦​ដើម ព្រមទាំង​បច្ច័យ​សរុប ពី​លាន​បី​សែន​រៀល ជូន​ដល់​ព្រះសង្ឃ ២៣​អង្គ តំណាងអោយ ២៣​វត្ត ក្នុង​វត្ត​និមួយៗ​ទាន​វស្សា​០២​ដើម ថាក​វិការ ១០​ម៉ឺន​រៀន​។ និង​ជូន​ថវិការ​ដល់ សមាជិក សមជិកា លោក​យាយជី លោក​តាជី ពុទ្ធិ​បរិ​សាទ ចំណុះ ជើងវត្ត ជាច្រើន​អ្នក​ទៀតផង ជា​កិច្ច​ឆ្លងបុណ្យ​រួម ប្រគេន​ទានវស្សា ក្នុង​វត្ត​អូរ​នាង​៕

 

   

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!