​ឯកឧត្តម កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ​៖​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​គត់​ដែល​នាំមក​នូវ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍ ជូន​ជាតិ មាតុភូមិ​

កែប ៖ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​សង្គម​ជាតិ បាន​រីកចម្រើន​។​ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែ​មាន​ជំនឿ​ជឿជាក់​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​តែង​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​។​

​នេះ​ជា​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់ ឯកឧត្តម កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កែប ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ភូមិ​ដំណាក់​ចង្អើរ ភូមិ​កំពង់​ត្រឡាច និង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​បញ្ជាក់​ផង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈរ​លើ​គោលការណ៍​គ្រឹះ​ដ៏​រឹងមាំ មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការ​រី​ចម្រើន​ឥតឈប់ឈរ ពិសេស​ការពារ​បាន​នូវ សុខសន្តិភាព ស្ថេរភាព និង​ភាពសុខសាន្ត ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ពិសេស​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​ក្រើនរំឭក​ដល់​លោកតា លោកយាយ សមាជិក សមាជិកា និង​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់​ឧបាយកល​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​តែងតែ​ញុះញង់​និង​ប្រើ​រូបភាព​ផ្សេងៗ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អញ្ជើញ​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លេខ​រៀល​ទី​២០ មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា ដើម្បី​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្តទៀត​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!