ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​សង្ស័យ​កំពុង​បើកដៃ​អោយ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ដឹ​កញ្ជូន​គ្មាន​ការបង្ក្រាប​!

​ស្ទឹងត្រែង ៖ ជំនួញ​ឈើ​ឆ្លង​ដែន​ដែល​តែងតែ​ធ្វើ​សកម្មភាព​ចេញពី​ដែនដី​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​ទៅកាន់​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ព្រៃវែង ដោយ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ជាច្រើន​គ្រឿង​ត្រូវ​គេ​សង្គេតឃើញ​ថា​មន្ត្រី​ជំនា​ញ​រដ្ឋបាល​ព្រៃឈើ​តាម​គោលដៅ​ជា​ច្រើន​កន្លែង​ពិសេស​ប្រធាន​មន្ទី​កសិកម្ម​ខេត្តស្ទឹងត្រែង​ដែលមាន​លោក​លៀង​សេង​ជា​ថ្នាក់លើ​របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិន​បាន​ចេញ​បញ្ជា​ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ​អោយ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​នោះ​ទេ​បើទោះជា​មាន​ការ​រាយ​ការណ៏​យ៉ាងណាក៏ដោយ​ហើយគេ​សង្ស័យ​តែ​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ឈ្មួញ​ទើប​មិន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាក់ស្តែង​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ក្រោម​អំណាច​របស់​ខ្លួន​។​

​បទល្មើស​ព្រៃឈើ​នោះ​ត្រូវ​ក្រុម​ឈ្មួញ​បាន​រៀបចំ​លើកឡើង​ទុកដាក់​ក្នុង​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​យ៉ាង​ពេញប្រៀប​និង​ដាក់​លើដំបូល​ថែម​ទៀត​ជាច្រើន​គ្រឿង​កាលពី​យប់​ថ្ងៃទី​៩​កក្កដា​២០១៨​ស្ថិត​មុខ​វត្ត​វាល​ដេញ​និង​នៅផ្ទះ​អ្នក​ភូម​ក្បែរ​ប៉ុស្តិ៏​នគរបាល​អន្លង់​ជ្រៃ​ក្នុងភូមិ​វាលដេញ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​។​

ប្រភព​ពី​ចំនុច​ខាងលើ​បាន​អោយដឹងថា​ឈ្មួញ​ដែល​បាន​ទិញ​ឈើ​ខុសច្បាប់​ហើយ​ដឹកជញ្ជូន​ទៅកាន់​ខេត្ត​ផ្សេងៗ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ពៅ និង​ឈ្មោះ ហាក់ គឺ​ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង គ្មាន​មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​សូម្បីតែ​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​មិន​អាច​បង្ក្រាប​បើទោះបី​ប្រធាន​មន្ទី​បាន​ទទួល​ការ​រាយ​ការណ៏​ច្បាស់លាស់​ពី​ប្រភព​ខាងលើ​យ៉ាង​ក៏ដោយ ។​

​សេចក្តី​រាយ​ការណ៏​អោយដឹង​ថា​បទល្មើស​ជា​ក់​ស្តែង​នៅ​យប់​ថ្ងៃ​ទី​៩​កក្កដា​មិន​ត្រូវបាន​ត្រូវ​បាន​បង្ក្រាប​នោះ​ទេ​បន្ទាប់​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​ទទួល​ពត័មាន​ច្បាស់ការណ៏​ខាងលើ​រួចហើយ​ថា​មាន​បទល្មើ​ស​ព្រៃឈើ​ខុស​ច្បាប់​កំពុង​តែ​លើក​ឡើង​លើ​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ជាច្រើន​គ្រឿង​នៅ​ចំណុច​មុខ​វត្ត​វាល​ដេញ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ហើយ​អ្វី​ដែល​គួរ​អោយ​ចាប់​អា​រម្ម​ណ៏​នោះ ក្រោយពី​លោក​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​ទទួលបាន​ពត៍​មានបាន​ហើយ​នោះ ស្រាប់តែ​ក្រុម​ឈ្មួញ​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ទំលាក់​ឈើ​ពី​លើ​រថយន្ត​កង់​ឌុប​ទាំងនោះ​ចុះ​វិញ​ខណៈ​ដែល​ពួកគេ​បាន​រៀបចំ​ឈើ​ពេញប្រៀប​រួចហើយ​បម្រុង​និង​ដឹកជញ្ជូន​យកចេញ​ទៅ​ក្រៅ​ខេត្ត​។​

​ជុំវិញ​បញ្ហា​រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ផ្ទុក​ឈើ​ពេញប្រៀប​នៅ​ចំនុច​មុខ​វត្ត​វាល​ដេញ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​លោក លៀង​សេង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​ទី​៩​កក្កដា​នេះ​ថា​កម្លាំង​របស់លោក​មិនបាច់​ទៅ​ទេ ដោយ​រងចាំ​អោយ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ​ចេញ​មក​សិន​ទៅ​។

​ទាក់ទិន​និង​ករណី​នេះ​ត្រូវ​គេ​សង្ស័យថា​លោក​ប្រធាន​មន្ទី​កសិកម្ម​ខេត្តស្ទឹងត្រែង​អាច​និង​ត្រូវដង​ត្រូវផ្លែ​ជាមួយ​ក្រុម​ឈ្មួញ ទើប​លោក​ប្រធាន​មន្ទី​កសិកម្ម​ទទួល​ពត៍​មានបា​នភា្ល​មៗ​ស្រាប់តែ​ក្រុម​ឈ្មួញ​ជា​ម្ចាស់​រថយន្ត​ទាំងនោះ​ហាក់ដូចជា​មុន​ទើប​នាំគ្នា​ទម្លាក់​ឈើ​ចេញ​ពី​លើ​រថយន្ត​អស់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​នៅក្នុង​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ា់​ត់​គេ​ក៏​ឃើញ​មាន​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​នាក់​ដែល​នៅក្រោម​ឱវាទ​របស់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​មិន​ដែល​ឃើញ​មុខ​ចេញ​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​ដង​ផ្លូវជាតិ​លេខ​៩​ក្នុង​ដែនដី​របស់​ខ្លួន​មិន​ខុស​អី​ពី​អនុ​សាស​ន៏​របស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នា​ពេលកន្លងមក​នោះទេ ៕
​ដោយ ៖ ឡុង កាន់​សំនៀង​

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!