នាយ​ឧត្តមសេនីយ៍ សៅ សុខា នាំយក​ទៀន​ព្រះវស្សា និង​ប្រមូល​បច្ច័យ​បាន​ជាង​២៤​លាន​រៀល ប្រគេន​វត្ត​ទេព​រង្ស៊ី នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល​

(​កណ្តាល​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កងរាជអាវុធហត្ថ ប្រារព្ធ​ពិធី​បុណ្យ សិត​ទៀន​ព្រះវស្សា នៅ​វត្ត​ទេព​រង្ស៊ី ស្ថិតក្នុង​ឃុំ​ព្រែក​តា​នែ​ន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​ក្នុង​ពិធីបុណ្យ​នេះ ប្រមូល​បច្ច័យ​បាន​ចំនួន​២៤.៨៥០.០០០​រៀល យក​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​គង់​ចាំ​ព្រះវស្សា​ផងដែរ​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទើប​ប្រទេស​ជាតិ យើង​មាន​ការអភិវឌ្ឍន៍ រីក​ចម្រើន​នៅ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម​។​

​លោក​បន្តថា ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន ហើយ​ទី​អារាម គឺជា​កន្លែង​ព្រះសង្ឃ ពុទ្ធបរិស័ទ​ទូទៅ​ធ្វើកា​រ​អប់រំ ទាំង​ផ្លូវកាយ​ផ្លូវចិ​ត្ត​ឲ្យ​ចេះ ធ្វើ​តែ​អំពើ​ល្អ រក្សា​វប្បធម៌ ប្រពៃណីជាតិ ឲ្យបាន​គង់វង្ស​យូរអង្វែង ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ពិធីបុណ្យ​នេះ គឺជា​ការគោរព​ប្រពៃណី​សាសនាព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទី​វត្ត ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ​គម្ពី​ធម៌​វិន័យ ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​៕
​លោក ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!