កម្មក​២​រ​អូស​រទេះ​ជាប់អន្ទាក់​ប៉េអឹម​ដោយ​មាន​ថ្នាំញៀន​នៅ​ក្នុង​កាបូប​ដែល​ភ្ញៀវ​ផ្ញើ

ខេត្ត​បន្ទាយ​ជ័យ ៖ ស្ត្រី​ដែល​ជា​ប្រពន្ឋ​ជនសង្ស័យ ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ពាក់​ពន្ឋ័ក​រ​ណី​ថ្នាំញៀន បាន​លើកគ្នា​មក​គេហដ្ឋាន​របស់​លោក​សាន ស៊ានហូ អភិបាល​នៃ​គណ​អភិបាលក្រុង​ប៉ោយប៉ែ​ត​ដើម្បី​ស្នើ​សុំ​ជួយ​ដោះស្រាយ​នឹង​រក​យុត្តិធម៏​ឲ្យ​ប្តី​គាត់ បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ស្ត្រី​ជា​ប្រពន្ឋ​ជនសង្ស័យ​បាន​ប្រាប់​អ្នកសាព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​គេហដ្ឋាន​លោក​សា ស៊ានហូ អភិបាល​នៃ​គណ​អភិបាលក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់ប្តី​របស់​គាត់​នៅ​កន្លែង​វាយ ប​ដឺ​ផាស​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត​។​

​សមត្ថកិច្ច​បាន​ចោទ​ថា​៖​ប្តី​គាត់​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​ធ្វើ​ការចាប់ខ្លួន​រួច​បាន​ដឹក​ទៅ​ខេត្ត​តែម្តង​។​ស្ត្រី​ខាងលើ​បាន​រៀបរាប់​បន្ត​ថា​៖​នៅ​បាន​មុន​កើតហេតុ​ប្តី​គាត់​បាន​អូស​រទេះ​ទៅ​ផ្សារ​ថៃ​ដូច​សព្វដង ក្នុងនោះ​បាន​ដឹក​កាបូប​ចំនួន​ពីរ​ចូល​ទៅ​ផ្សារ​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​ប៉ោយ​ប៉ែត ស្រាប់តែ​ដល់​គោលដៅ​ម្ចាស់​គេ​ក៏​យក​ទៅ​បាត់​ទៅ តែ​មាន​ជនជាតិ​ថៃ​ម្នាក់​បាន​ជួល​ប្តី​គាត់​ឲ្យ​ស្ពាយ​កាបូប​មក​ទឹកដី​ខ្មែរ​យើង ឲ្យ​ឈ្នួល​ចំនួន​១០០​បាត បើ​ចាំ​យូ​គេ​នឹង​ថែម​៥០​បាត​ពី​លើ​ហ្នឹង​ទៀត ស្រាប់តែ​មក​ឈរ​ម្ចាស់​កាបូប​នៅ​កន្លែង​ដឺ​ផាស ស្រាប់តែ​អាវុធហត្ថ​ខេត្ត ក្របួច​ប្តី​គាត់​ដាក់​លើ​រថយន្ត​ទៅ​ខេត្ត​តែម្តង​។​

​ស្ត្រី​ដដែល​បាន​ពោល​ទាំង​ទឹកភ្នែក​ទៀតថា​៖​សព្វ​ថ្ងៃ​គាត់​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុង​ភូមិ​នឹង​សង្កាត់​ប៉ោយប៉ែ​ត​ប្តី​គាត់​ឈ្មោះ អឹម ច​យ អាយុ​៤០​ឆ្នាំ ធ្វើជា​កម្មករ​អូស​រទេះដឹក​ទំនិញ​ឲ្យគេ រក​មួយ​ថ្ងៃ​ស៊ី​មួយ​ថ្ងៃ​សឹងតែ​មិន​គ្រប់គ្រាន់ មាន​លុយ​រាប់ពាន់​ដុល្លា​មក​ពី​ណា​ទិញ​គ្រឿងញៀន​ជួញដូរ​នោះ បើ​រកតែ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំបាន​ផង​។​

​ចំណែក​ខាង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឆែកឆេរ​ក្នុង​កាបូប​នោះ​បាន​ឃើញ​គ្រឿងញៀន​ជាង​(៤​ពាន់​គ្រាប់ ម្សៅ​ព័ណ ស ថ្លា​ប្រមាណ​១​គីឡូក្រាម​នឹង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​មួយគ្រឿង​។​

​លោក​អនុ​វរសេនីយ៍ឯក ស ប៊ុន​សឿង ប្រធាន​កររិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា​៖​ករណី​គ្រឿងញៀន​ដែល​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​ពី​បទ​ការពា​ក់ព​ន្ឋ័​ដឹកជញ្ជូន​គ្រឿងញៀន ពេលនេះ​បាន​បញ្ជូន​ខ្លួន​នឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត យ៉ាងណាៗ​នោះ​ខាង​ផ្នែក​តុលាការ​ជា​អ្នក​ចោទប្រកាន់​តាមវិតិ​វិធី​ច្បាប់​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!