ក្បួន​រថយន្ត​ឡង់​គ្រីស័រ​ជាច្រើន​គ្រឿង​សម្រុកដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រទេស​វៀតណាម​ចេញ​តាម​ច្រក ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧

​ខេត្ត​មណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​ពី​ស្រុក​ពេជ្រ​ដា​បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី ១៩ ខែមិថុនា កន្លងទៅនេះ សកម្មភាព​នៃ​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​ប្រណី​តាម​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ​ជាច្រើន​គ្រឿងសម្រុ​កដឹ​កជ​ញ្ជូ​ន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេរ​ភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧ ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌល​គី​រី ។​

​ប្រភព​ច្បាស់​ការណ៍​បានឱ្យដឹងថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៅក្នុង​អំឡុង​ចុង​ខែ​ឧសភា និង​ដើមខែ​មិថុនា​នេះ សកម្មភាព​នៃ​ការ ចរាចរ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​វៀតណាម គឺ​បាន​ចាប់ផ្តើម​កក្រើក​ឡើង​វិញ​ហើយ បន្ទាប់ពី​មាន សភាព​ស្ងប់ស្ងាត់​មួយ​រយៈ ។ ហើយ​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី គឺ​មាន​ការបើក​ច្រក​ចំនួន ២​ច្រក សម្រាប់​ធ្វើ​ការនាំចេញ​ឆ្លងដែន​ទៅ​វៀតណាម តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧​នេះ ។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ១៩ ខែមិថុនា កន្លងទៅនេះ ក្បួន​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ចូន ឈើ​ឆ្លងដែន​ទៅ​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្តិ៍​៧ ដោយ​គ្មាន​ការបង្ក្រាប​ទប់ស្កាត់​ពី​សំណាក់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ ។​

​ប្រភព​ព័ត​មាន​បព្ជាក់​ថា រថយន្ត​ឡង់​គ្រីស័រ និង​សាំ​យ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀរ​ហៅ​ប៉ុស្តិ៍​៧ ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័នោះ​សោះ​។
​ការ​ចរាច​រណ៌ ឈើ​ត្រូវបាន​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ គឺ​បាន​រត់​ឆ្កងកាត់​មុខ​បញ្ជារ​ការដ្ឋានក​ង​រាជ​អាវុធហត្ថ​ស្រុក​ពេជ្រា​ដា និង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា យ៉ាង​ពេញទំហឹង​។​

​សមត្ថកិច្ច​ក្នុង​ខេត្ត​បានឲ្យដឹង​ទៀត​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញ​ជា ឧកញ៉ា មន្ត្រី​កងកម្លាំង​សមត្ថកិច្ច​ធំៗ ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះឡើយ តែ​គេ​ប្រើ​មនុស្ស ម្នាក់​ឈ្មោះ ឆុង ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់​ការជួប​សមត្ថកិច្ច​ពាក់ពន្ឋ័ នានា​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ផូ សំអន ប្រធាន​ស្នាក់ការ​ច្រក​ទ្វេភាគី​ណាំ​លៀ​បានទេ ? ដោយឡែក​លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ណាំ​លៀ​ឱ្យដឹងថា ចំពោះ​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ វា​មិន​មាន​អ្នក​ណា​ហ៊ាន​ចេញ​ច្បាប់​ឱ្យ​នោះ​ទេ ។

​ពាក់​ព​ន្ឋ័​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ ខាងលើ​ច្បាស់​ណាស់​គឺ លោក ស្វាយ សំ​អ៊ាង នឹង​លោក ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី ទើប​មាន​ការនាំ​ចេញ​លក់​នៅ​វៀតណាម​តាម​ច្រក​ទាំង​នោះ​យ៉ាង​រលូន បែបនេះ ៕

 

Filed in: ខេត្តមណ្ឌលគិរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!