ប្រជុំ​ផ្សព្វផ្សាយ​ចុះបញ្ជី​ក្បាលដី​ជា​ប្រពន្ធ័ នៅ​ភូមិ​ព្រៃ​ព្រិច ក្រោម​អធិបតីភាព​លោក​ឧកញ៉ា​សាន ស៊ានហូ អភិបាល​នៃ​គណ​អភិបាលក្រុង​ប៉ោយ​ប៉ែត

ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧកញ៉ា​សាន ស៊ានហូ អភិបាល​នៃ​គណ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ចុះបញ្ជី​ក្បាលដី​ជា​ប្រពន្ធខ័​ណ្ឌ នៅ​ភូមិ​ព្រៃ​ព្រិច​។​សូម​ជំរាប​ដែរ​ថា​៖​ការចុះបញ្ជី​ក្បាលដី​ជា​ប្រពន្ឋ័​នោះ​មន្ទីរ​សូរិយោដី​នឹង​ភូមិបាល ខេត្ត​បន្ទាយមានជ័យ បាន​មក​វាស់វែង​នឹង​ចេញ​បណ្ណ័​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​ព្រៃព្រិច​ដោយ​មាន​ពលរ​ដ្ឋ​ចំនួន​៥៨៩​គ្រួសារ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ដី​ខាងលើនេះ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រគល់​ជូន​ពលរដ្ឋ​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​។​

​តែ​ដោយ​មាន​មន្ត្រី​ថ្នាក់ក្រោម​មាន​ការឃុបឃិត​គ្នា​ជា​ប្រពន្ធខ័​ណ្ឌ មិន​ធ្វើ​បណ្ណ័​ឲ្យ​ពួកគាត់ ហើយ​ពលរដ្ឋ​ខ្លះ​ក៏​មានបណ្ណ័​ចេញពី​ចៅ​សង្កាត់​ពី​មុន​ខ្លះៗ​ដែរ​។​ទើប​ពេលនេះ​ឯកឧត្តមឧ​ប កែ គឹម យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​នឹង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​នឹង​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ស្នើរ​សុំ​ឲ្យ​ថ្នាក់​ខេត្ត​បន្ទាយមានជ័យ​ជួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ព្រិច ចុះ​ធ្វើ​បញ្ជី​ក្បាល​ដី​ជា​ប្រពន្ឋ័​។​

​លោក​ឧកញ៉ា​សាន ស៊ានហូ បាន​មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​ថា​៖​ក្រោយ​ពី​ចុះបញ្ជី​ក្បាល​ដី​ជា​ប្រពន្ធ​ខ័ន​រួចរាល់ ដី​ខាងលើ​នោះ​អស់​មាន​ការ​ទំនាស់​ទាស់ទែង​គ្នា​ទៀតហើយ ហើយ​ដី​នោះ​វា​ឡើងថ្លៃ​ក៏​ខ្ពស់​ដែរ​។​

​លោក​ឧកញ៉ា​បញ្ជាក់ថា​៖​លោក​នឹង​ខិតខំ​ធ្វើ​បន្ត​ទៀត​ក្នុង​អណត្តិ​របស់​លោក​ឧកញ៉ា​ក្នុងនាម​ជា​អភិបាលក្រុង​បំរើ​ពលរដ្ឋ ហើយ​ហ្នឹង​ចាក់​ថ្ម​មិច​តាម​ផ្លូវលំ​នានា ក្នុង​សង្កាត់​ទាំង​បី​ប៉ោយប៉ែត ផ្សារកណ្តាល​នឹង​សង្កាត់​និមិត្ត​ឲ្យបាន​រួចរាល់​ក្នុង​ខែ​៧​ខាងមុខនេះ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!