ឥទ្ធិពល​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ធ្លាក់​ចុះ​ដោយសារ​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត​និង​លោក​សេម មករា ឃុបឃិត​គ្នា​ជា​ប្រពន្ឋ័​ជំរិត​ទា​លុយ​ពី​កម្មករ​អូស​រទេះចេញ​ចូល​ថៃ​

ខេត្ត​បន្ទាយមានជ័យ  ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​បើក​ការ​ស៊ើម​អង្គេត នូវ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​កំពុង​តែ​ឃុបឃិត​គ្នា​ជា​ប្រពន្ឋ័​ប្រព្រឹត្ត​អំពើរពុករលួយ​យ៉ាង​ពេញបន្ទុក ។ ដោយ​បង្គាប់​ឲ្យ​មន្ត្រីក្រោមឱវាត​គាប​សង្គាត់​យក​លុយ​ពីកម្ម​ករអូស​រទេះចេញ ចូល​ថៃ​។​ទី​/១​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជិត​រង្វង់​មូល​ដោយ​យក​លុយ​ពី​កម្មករ​ដឹក​ត្រី និង​ខោ​អាវ​ជជុះ​ចាប់ពី​៥០០០​រៀល​(​ប្រាំ​ពាន់​រៀល​)​ទៅ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​។​ទី​២/​ប៉ុស្តិ៍​កណ្តាល​ចំណុច​ជិត​កន្លែង​លក់​សំបុត្រ​ចុះ​ពី​ស្ពាន​មិត្តភា​កម្ពុជា​-​ថៃ ដោយ​មាន​លោក​អនុសេនីយ៍ឯក ម៉ៅ ម៉​យ ឈ​ជើង​ចាំ​កាក់​រទេះ​ទំនិញ​ដែល​កម្មករ​អូស​ពី​ទឹកដី​នៃ​ប្រទេស​ថៃ ហើយ​ពេល​ខ្លះ​មិន​យក​ដៃ​ខ្លួនឯង​ផ្ទាល់​ទេ ប្រើ​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ជា​អ្នក​យក​ឲ្យ ។​

​ជាមួយគ្នានេះដែរ កម្មករ​អូស​ទំនិញ​បាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា​៖​លោក ម៉ៅ ម៉​យ បាន​ទា​ក្បាលរទេះ​ដឹកទំនិញ​១​រទេះ​ចាប់ពី​៥០​បាត​ទៅ​៣០០​បាត​(​លុយ​បាត​)​តាម​តូច ធំ ហើយរ​ទេះ​ខ្លះ​មាន​បង់​ខែ​ជា​ប្រចាំ​ផង​ដែរ ដោយ​ដល់​ខែ​លោក ម៉ៅ ម៉​យ ខ​ល​ទា​តែម្តង​ហើយ​ម្តង​មិន​ក្រោម​ពី​២០០០​បាត​នោះ​ទេ​។​ទាក់ទិន​រឿង​រាវ​ខាងលើ​នេះ​ដែរ​ប្រភព​ពី​អ្នកញៀន​ល្បែង​កាស៊ីណូ​បាន​បង្ហើប​ឲ្យដឹង​ដែរថា​៖​កន្លង​មក​ពួកគាត់​បាន​ចត​រថយន្ត​នៅ​ក្នុង​បរិវេណ​កាស៊ីណូ ដើម្បី​ចូល​ទៅ​លេង​រយះពេល​យូ​បន្តិច​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ទា​លុយ​រហូត​ទៅ​ដល់​៥០០​បាត​(​លុយ​បាត​)​ឯណ្ណោះ​។​សូម​បញ្ជាក់​ដែរ​ថា​៖​នគរបាល​អន្តោប្រវេសន៍​មាន​តួនាទី​មើល​ការខុសត្រូវ​ឬ​បំពេញបែបបទ​នានា​ជូន​ភ្ញៀវ​ចេញ​ចូល​ក្រៅ​ឬ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ ការប្រមូល​លុយ​តាម​អំពើ​ពុករលួយ​ខាងលើនេះ មិន​មែន​ថា​លោក​មេ​ប៉ុស្តិ៍​គាត់​មិនដឹង​នោះទេ ប្រហែល​ជា​លោក ម៉ៅ ម៉​យ បង់​ខែ​ឲ្យ​លោកនាយ​ហើយ​បានជា​គ្មាន​វិធានការ​ទៅលើ​លោក ម៉ៅ ម៉​យ​។​

​ដោយឡែក សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើកា​ត​ចូល​ផ្សារ​រោង​ក្លឿប្រទេស​ថៃ​វិញ​ត្រូវបាន​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត កំណត់​អោយ​ថតរូប​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ​បែ​ជា​ពួកគេ​យក​តម្លៃ​រហូត​ទៅ​ដល់​៦០០០​រៀល​ហើយ​ប្រសិន​ជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់​បែ​ជា​គេ​យក​លេះ​ថា​រូបថត​នោះ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​ហើយ​ម្យ៉ាងវិញទៀត​អ្នក​ដែល​ធ្វើការ​នៅ​ទីនោះ​ពិសេស​អ្នក​ថតរូប​តែម្តង​និយាយស្តី​ហាក់បីដូចជា​គ្មាន​សីលធម៌​បន្តិច​ទាល់តែសោះ​។​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹកឆ្នោះ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​រិះគន់​ថា​ដោយសារតែ​មាន​មន្ត្រី​ខិលខូច​ពិសេស​លោក​ឧត្តមសេនីត្រី ស៊ឹម សំអាត​និង​លោក​សេម មករា​នេះ​តែម្តង​បានជា​សន្លឹកឆ្នោះ​គណៈបក្ស​ប្រជា​ជន​កម្ពុជា​(CPP)​ចំនួន​២​សង្គាត់​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​បាត់បង់​នោះ​។​

​ពួកគាត់​សូម​អំពាវនាវ​អោយ​រាជរដ្ឋាភិបាល​ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍​ក៏ដូចជា​ស្ថាបន័​ប្រឆាំង​អំពើរពុករលួយ​មេត្តា​ធ្វើ​ការស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​បើ​ពុំ​ដូច្នោះ​ទេ​នឹង​បន្ត​បាត់បង់​នូវ​សន្លឹកឆ្នោះ​បន្ត​ទៀត​ជាក់​ជាមិនខាន ។​

​ជុំវិញ​រឿង​រាវ​ខាងលើ​នេះ​ដែរ អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​ពី​លោក ស៊ឹម សំអាត និង​លោក សេម មករា រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!