សព​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូន​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​បទុម​វ​តី ខណៈ​សម្តេច​ក្រុមព្រះ បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ក្រុង​បាងកក​

ភ្នំពេញ ៖ សព​អ្នក​ម្នាង អ៊ុក ផល្លា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ត្រូវបាន​ដឹក​ចេញ​ពី​មន្ទីរពេទ្យ​យក​ទៅ​តម្កល់​នៅ​វត្ត​បទុម​វ​តី​ហើយ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ខណៈ​ដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​បញ្ជូន​យក​ពៅ​ព្យាបាល​បន្ត​នៅ​ទីក្រុង​បាងកក ប្រទស​ថៃ​។​

​សូមបញ្ជាក់​ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួលមរណភាព​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ ក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណប់ ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​រថយន្តឈ្នួល​ម៉ាក​ហាយ​ឡែន​ឌើ​មួយគ្រឿង​បើកបុក​រថយន្តរប​ស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ព្រះអង្គ​កំពុង​យាង​ចុះទៅ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ បាន​កើតឡើង​ដោយសារ​រថយន្ត​ឈ្នួល​ហាយ​ឡែន​ឌើ បាន​ព្យាយាម​បើក​ជែង​រថយន្ត​ធំ​មួយ​បើក​ក្នុង​ទិសដៅ​ស្របគ្នា​ក្នុង​ទិសដៅ​ពី​ព្រះសីហនុ មក​ភ្នំពេញ ក៏​ជ្រុល​ចូល​ទៅ​បុក​រថយន្ត​សម្តេចក្រុមព្រះ​ដែល​មាន​ទិសដៅ​ផ្ទុយគ្នា​នោះ​តែម្តង​។​

​គ្រោះថ្នាក់​នេះ បាន​ធ្វើឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រី​ឯ​សម្តេច​ក្រុមព្រះ​បាន​រងរបួស​ធ្ងន់ធ្ងរ​។ ដោយឡែក​ភាគី​រថយន្ត​ហាយ​ឡែន​ឌើ​វិញ ដែលមាន​អ្នក​ជិះ​រហូត​ដល់​ទៅ​៦​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល តែ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ហាយ​ឡែន​ឌើ​ដែរ គឺ​រងរបួស​ធ្ងន់ធ្ងរ​ខ្លាំង ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្នុង​រាជធានី​ភ្នំពេញ​។​

​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជូន​ចំពោះ អ្នក​ម្នាង អ៊ុក ផល្លា នៃ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ដែល​បាន​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨  ​ដោយ​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពត​គ្រូពេទ្យ​ថា​ប៉ះពាល់​ផ្លោក​នោម​គ្រូពេទ្យ​មិន​មាន​សម្ភារៈ​ព្យាបាល​ ​ក៏​បន្ត​ដឹក​មកព្យ​បាល​នៅ​មន្ទីរពេទ្យ​រ៉ូយយ៉ាល់ភ្នំពេ​ញ​មក​ដល់​មន្ទីរពេទ្យ​រ៉ូយយ៉ាល់​គ្រូពេទ្យ​នៅ​រ៉ូយយ៉ាល់​បាន​ប្រាប់ថា​អ្នកម្នា​ង​បាន​ស្លាប់បាត់​ទៅ​ហើយ​សព​បាន​កម្ក​ល់​ទុក​នៅ​មន្ទីរពេទ្យរ៉ូយ​យ៉ាល់​មួយ​យប់​លុះ​ព្រឹក​ឡើង​ម៉ោង​៨​ដង្ហែរ​មក​វត្តបុ​ទុម​តី​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​សូម​វិញ្ញាណក្ខន្ធ អ្នក​ម្នាង បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ​ដោយឡែក អ្នកបើកបរ​រថយន្ត​សម្តេចក្រុមព្រះ បាន​រងរបួស​ស្រាល​៕​

 

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!