ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​រដ្ឋមន្ត្រី វង សូ​ត បន្ត​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ជាង​៨០០​នាក់ នៅ​ស្រុក​កំចាយ​មា ខេត្ត​ព្រៃវែង​

(​ព្រៃវែង​)៖ លោក​វេជ្ជបណ្ឌិត អាន សាយ ជា ប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​ជា​តំណាង លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួម​នឹង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​៥០​នាក់ បាន​បន្ត​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​រដ្ឋមន្ត្រី វង សូ​ត ចុះទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ជា​ច ស្រុក​កំចាយមា ខេត្ត​ព្រៃវែង ចំនួន​៨១០​នាក់ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូ​ត នា​ថ្ងៃ​ដដែល​នេះ បាន​ចុះទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​៨១០​នាក់ ដោយ​ឥតគិតថ្លៃ នៅ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ជា​ច ស្រុក​កំចាយមា ខេត្ត​ព្រៃវែង ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុមគ្រូពេទ្យ ក្នុង​ការព្យាបាល​ជំងឺ​គ្រប់មុខ​។​

​តាម​គម្រោង នា​ថ្ងៃស្អែក​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូ​ត នឹង​បន្តដំណើរ​ចុះទៅពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ទៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ជា​បន្ត​ទៀត​ផង​ដែរ​។​

​គិត​មកដល់ពេលនេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​រដ្ឋមន្ត្រី វង សូ​ត បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ចំនួន​៤​ទីតាំង​រួចមកហើយ រួម​មាន​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​វាល​ម្លូ ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​៦០០​នាក់ ដោយ​ឥតគិតថ្លៃ និង នៅ​វត្ត​កោង​កាង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជួយ​ដល់​ប្រជាពលរដ្ឋ​ជាង​៧០០​នាក់ និង​នៅ​វត្ត​អំពុក ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជួយ​ដល់​ប្រជាពលរដ្ឋ​ជិត​១០០០​នាក់ និង​វត្ត​រើ​ល ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មំ ជាង​៥០០​នាក់​។​

​គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សម្រេច​មួយ ស្តីពី​ការបង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​រដ្ឋមន្ត្រី វង សូ​ត ដែល​មាន​សមាសភាព​កើន​រហូត​ដល់​៥០​រូប​ហើយ ក្នុង​ការចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ស្ម័គ្រចិត្ត​តាម​សហគមន៍​នានា ពិសេស​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ចនៃ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​

​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ស័គ្ម្រចិត្ត​នេះ មាន​ភារកិច្ច ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ស្ម័គ្រចិត្ត​តាម​សហគមន៍​នានា ពិសេស​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ចនៃ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ,​អប់រំ​ផ្សព្វផ្សាយ ពាក់ព័ន្ធ​និង​សុខភាព អនាម័យ​ក្នុង​សហគមន៍ ,​រិះគន់​មធ្យោបាយ និង​រៀបចំ​ផែនការ សកម្មភាព​ការងារ ចុះ​តាម​ឃុំ​នានា ចំណុះ​ស្រុក​ពញាក្រែក និង​ឃុំ​ជា​ច ខេត្ត​ព្រៃវែង​, សម្របសម្រួល សហការ​ជាមួយ​គ្រប់ អង្គភាព ស្ថាប័ន​បក្ស និង​រដ្ឋ ដើម្បី​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ក្រៅពីនោះ ក៏​នៅ​មាន​តួនាទី​សំខាន់ៗ​មួយចំនួនទៀត​៕
​លោក រុន សារ៉េត​

 

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!