ពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ០៨,៣០នាទី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម តំណាងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អភិបាល-អភិបាលរង នៃគណៈអភិបាលខណ្ឌទាំង១២ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញរាជធានីភ្នំពេញ លោក ប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ លោក លោកស្រីអភិបាលរងខណ្ឌ មន្ត្រីរាជការ លោក លោកស្រីចៅសង្កាត់ទាំង១១ មេភូមិ និងប្រជាពលរដ្ឋ ផងដែរ ។
គូសបញ្ជាក់ផងដែរថា៖ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដែលត្រូវបានផ្ទេរភារកិច្ច និងប្រកាសតែងតាំង មាន៖
១-លោក ឈឹម ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ដែលត្រូវចូលនិវត្តន៍ ។
២-លោក ម៉ុក ច័ន្ទករុណា ត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!