ពិធី​តែងតាំង​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ថ្នាក់ដឹកនាំ

ខេត្តត្បូងឃ្មុំ ៖ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ ខេត្ត​ត្បូងឃ្មុំ​ដែល​ទើបនឹង​បង្កើត​ថ្មី​ត្រូវបាន​ប្រកាស​ចូល​កាន់​មុខ តំណែង​ក្រោម​អធិបតីភាព​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ  អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​មន្ត្រី​រាជការ​ជាច្រើន​នាក់ ។

​ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​អភិបាលខេត្ត​បាត់ដំបង ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល នៃ​គណៈ អភិបាលខេត្ត​ត្បូងឃ្មុំ​, លោក ឡាំ ឆន អតីត​ប្រធាន ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ត្រូវបាន​ប្រកាស​តែងតាំង​ជា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​និង​ប្រកាស​តែងតាំង​អភិបាលរង ខេត្ត​ជាច្រើន​រូប​ទៀត ។​

​ដោយឡែក​ថ្នាក់ ដឹកនាំ​សមត្ថកិច្ច​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ចាម ត្រូវបាន​ប្រកាស​តែងតាំង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្បូងឃ្មុំ​, លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​, លោក​ឧត្តមសេនីយ៍ អៀ​ត ប៊ុនធឿន ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង​ខេត្ត​ត្បូងឃ្មុំ ។​

​យោង​តាម​ការ​អនុ វត្ត​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ ការបង្កើត​ខេត្ត​ត្បូងឃ្មុំ​ថ្មី​នេះ គឺ​ទាំង​អាជ្ញាធរ ខេត្ត​ក្នុង​នាម ជា​អាជ្ញាធរ​ឯកភាព​ខេត្ត សមត្ថកិច្ច និង​មន្ត្រីរាជការ តាម​មន្ទីរ​ជុំវិញ​ខេត្ត បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក៏​ដូចជា​ការចូល អភិវឌ្ឍន៍​ខេត្ត​ថ្មី​មួយ​នេះ ឱ្យមាន​ការរីកចម្រើន ស្របតាម​ទិសដៅ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។ ហើយ​ក្នុងនោះ​ត្រូវ​ទប់ស្កាត់​រាល់​បទល្មើស ផ្សេងៗ​ដែល បាន​កើតឡើង ដើម្បី​ធានា សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​សង្គម​ជូន ប្រជាពលរដ្ឋ​ឱ្យ​រស់នៅ​បាន​សុខសាន្ត ។

​ជាង​នេះ​ទៅ​ទៀត​ត្រូវ​រក្សា​សាមគ្គីភាព ផ្ទៃក្នុង​ដើម្បី​ជា​ភាព​រីកចម្រើន​ការងារ ដើម្បី​បម្រើ សង្គមជាតិ​ឱ្យ កាន់តែ​មាន​រីកចម្រើន​បន្ថែម​ទៀត ។​

 

 

2014_06_02 2014_06_02a

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!