លោក​ លាង ហៃ​ មេគយ​ច្រកអាកាសយា​នដ្ឋានអន្តរ​ជាតិភ្នំ​ពេញប្រព្រឹត្តអំ​ពើពុករ​លួយ អង្គភាពប្រឆាំង​អំពើពុករលួយគួរ​បើកការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ?

​ថ្មីៗ​នេះ​ក្រុម​អ្នក​រត់ការ​ឯកសារ ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ លោក លាង ហៃ  ចូលកាន់​តំណែង​ជា ​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ  ជំនួស​លោក ហ៊ី​វ សុធា​រិ​ទ្ធ មិនបាន​ប៉ុន្មាន​ផង ​ក៏​ចាប់ ផ្ដើម ​សាង​ភាពល្បីល្បាញ​ខាង​ពុ ករលួយ​មិន​ចាញ់​លោក ហ៊ី​វ  សុធា​រិ​ទ្ធ នោះទេ​ ។

ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​លោក លាង ហៃ កំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ដោយ​តម្រូវ​ឲ្យ​មានការ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដុល្លារ​រហូតដល់​៧៥​ដុល្លារ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង់​លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច​ត្រូវ​ក្រុមមន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក លាង ហៃ គាប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក  អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​លោក លាង ហៃ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​ ។ អាចនិយាយបាន​ថា​លោក លាង ហៃ កំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ យ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំប្រឹង​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក លាង ហៃ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

នៅពេល​លោក លាង ហៃ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស​លោក ហ៊ី​វ សុធា​រិ​ទ្ធ មិនបាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។ ប្រភព​មន្ត្រី​គយ​មួយចំនួន​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា​លោក លាង ហៃ បន្ត​យក​វិធី​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ មកប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក លាង ហៃ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់​។

​បើតាម​ការអះអាង​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ផ្សេងៗ​ក៏ដូចជា​អ្នក​រត់ការ​នាំចូល​ទំនិញ​វិនិយោគ​បាន​ឲ្យ​ដឹងថា សម្រាប់​ទំនិញ​វិនិយោគ​នាំចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បង់លុយ​ប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។ ក្នុងនោះ​ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ​ឈ្មោះ ធឿន ទី​២-​បង់លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ឈ្មោះ សារ៉ាន់ ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។ ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ​ឯកសារ និង​ទី​៥-​ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​នាំចេញ​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្នុង​មួយ​ឯកសារ​៣៥​ដុល្លារ​ផងដែរ ដូច្នេះ​លោក លាង ហៃ និង​បក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក លាង ហៃ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាបន្ទាន់។

ទាក់ទិនព័ត៏មានខាងលើអ្នកសារព័ត៏មានយើងមិនអាចសុំការពន្យល់ពីលោក លាង ហៃ  បាននោះទេ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 1391 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.