សម្ដេច​តេជោ ហ៊ុន សែន នឹង​សម្ដេច​កិត្តិ​ព្រឹទ្ធ សូម​ផ្ញើ​សេចក្តី​នឹករ​ឮ​ក​ដល់​បងប្អូន​ជនរួមជាតិ​និង​កូនក្មួយៗ​យុវជន​ទាំង​អស់​ឲ្យបាន​សុខ​សប្បាយ​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ​មាន​ប្រសា​លន៌ ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​គឺ​កាន់តែ​ជិត​មក​ដល់​ហើយ​នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨​។ កម្ពុជា​ទូទាំង​ប្រទេស​សប្បាយរីករាយ​ចំពោះ​ការបោះឆ្នោត​ខាងមុខនេះ ព្រោះ​យើង​មាន​ឱកាស​បាន​ប្រើប្រាស់​នូវ​សិទ្ឋិ​សេរីភាព​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​យើង​ម្នាក់ៗ​ពេញចិត្ត​។​

​មកទល់ពេលនេះ រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ន​យក​រដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​គឺ​បាន​កសាង​សមិទ្ឋផល​ជាតិ​ជាច្រើន​ដើម្បី​បម្រើ​សេចក្តីត្រូវ​ការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។ ទិសដៅ​នៃ​ការអភិវឌ្ឍ​របស់​យើង​គឺ​នឹង​ប្រែក្លាយ​កម្ពុជា​អោយទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ ទន្ទឹមនឹងនេះ​ដែរ គឺ​គណបក្ស​ប្រជាជន​គាំទ្រ​និង​លើកទឹកចិត្ត​អោយ​កូន​ក្មួយ​យុវជន​មាន​ឱកាស​បាន​ចូលរួម​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្ដេច​តេជោ ហ៊ុន សែន អរគុណ​ខ្លាំងណាស់ ចំពោះ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន និង​កូនក្មួយ​យុវជន ព្រមទាំង​បងប្អូន​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី ដែល​តែងតែ​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​ធានា​នូវ​សន្តិភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ជាតិ​យើង​។ មាន​គណបក្ស​ប្រជាជន គឺ​មាន​សុខ​សន្តិភាព​ជានិច្ច​។​

​សម្ដេច​តេជោ នឹង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ សំណាងល្អ និង​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ​កុំបី​ខាន​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 9317 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.