​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ​២០១៨

កំពត ៖ នៅ​ថ្ងៃ​សុក្រ​១០​រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៨​ ខែមិថុនា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​តាម​របៀបវារៈ​៖
១-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​ឧសភា ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។
២-​ពិនិត្យ​ពិភាក្សា​លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ បុគ្គលិក​សាលាខេត្ត​សម្រាប់​ខែ​មេសា ខែ​ឧសភា​ឆ្នាំ​២០១៨​។
៣-​បញ្ហា​ផ្សេងៗ​រួមមាន​៖
-​របាយការណ៍​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ស្រុ​ឈូក​។​
-​ផ្សព្វផ្សាយ​លិខិត​លេខ​៩៥២ សហវ​ចុះ​ថ្ងៃទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ករណី​សំណើ​សុំ​កាត់​ដី​ទំហំ​៥៩៥.១២៥​ម៉ែត្រក្រឡា​ចេញពី​ព​ញ្ជី​សារពើភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ម​ន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​ដែលមាន​០៣​ទីតាំង​ស្នើសុំ​បែងចែក​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ​ចំនួន​០២​ទីតាំង​និង​០១​ទីតាំង​ទៀត​ស្នើសុំ​ជម្រះ​ចេញ​ពី​បញ្ជី​សារពើ​ភណ្ឌ​។​
-​ផ្សព្វផ្សាយ​ប្រកាស​លេខ ១៣៥​ប្រក ក​សក ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៨ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ស្ដីពី​ការបង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃ​សហ​គន៍​ជ្រោះ​ស្លា​ស្ថិតនៅ​ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស​។​
-​ផ្សព្វផ្សាយ​ប្រកាស​អន្តរក្រសួង​លេខ​១៧០ ប្រក អន្តរ​ក្រ ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា​ឆ្នាំ​២០១៨ របស់​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ​និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ស្ដីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៉ីន​ធឺ​ណែត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។
-​ផ្សព្វផ្សាយ​ប្រកាស​លេខ​០១១
​ស​ណន ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ ២០១៨ របស់​ក្រសួង​មហាផ្ទៃ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ស្ដីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​
-​ផ្សព្វផ្សាយ​ប្រកាស​លេខ​២៣៤៦​ប្រក ចុះ​ថ្ងៃ​ទី​០៣​ខែ​ឧសភា ឆ្នាំ​២០១៨​របស់​ក្រសួង​មហាផ្ទៃ​ស្ដីពី​ការទទួលស្គាល់​សមាសភាព ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​កំពត​។
៥-​អង្គប្រជុំ​បាន​បញ្ចប់​ក្រោម​មតិ​បិទ​ដោយ លោក ជាវ តា​យ​អភិបាលខេត្ត​និង​ជា​ប្រធាន​អង្គប្រជុំ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8851 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!