​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អា​ប្រើធ​រ៌​ក្តៅបង្ក្រាប​គ្រឿងញឿន​ចាប់បាន​អ្នកចែក​ចាយ​គ្រឿងញឿន​ម្នាក់​

កណ្តាល ៖ ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​បុរស​ខ្មែរ​-​ឥស្លាម​ម្នាក់ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជា​លើក​ទី​2 ក្រោយ​ពី​ជាប់គុក​1​ឆ្នាំ ហើយ​មិន​កែប្រែ​
​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃ ព្រហស្បតិ៍ ០៩​រោច ខែ​ជេស្ឋ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​០០​នាទី នៅ​ចំណុច​ភូមិ ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ជនសង្ស័យ​ឈ្មោះ លី យ៉ាក់​កូប ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ​ឥស្លាម មុខរបរ​ស៊ីឈ្នួល​កាប់​គោ ទីលំនៅ​បច្ចុប្បន្ន​ភូមិ បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ (​ធ្លាប់​ជាប់​ពន្ធនាគារ ខេត្ត​កណ្តាល រយៈពេល​០១​ឆ្នាំ ពី​បទ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ នៅ​ឆ្នាំ​២០១៦)
វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៤​កញ្ចប់​តូច និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​សភាព​រឿងហេតុៈ នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៍មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ ជនសង្ស័យ​ឈ្មោះ លី យ៉ាក់​កូប បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៣​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ លី យ៉ាក់​កូប បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់ តម្លៃ ៤០,០០០៛ (​បួន​ម៉ឺន​រៀល​) ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ នៅ​ចំណុច​ភូមិ ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ដើម្បី​យក​ទៅ​រំលែក​លក់​បន្ត​ក្នុង​០១​កញ្ចប់​តូច តម្លៃ​២០,០០០៛ ។​

​ដោយ​ទទួល​បាន​ការឯកភាព​ពី​លោក លា​វ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្តាល អនុញ្ញាតិ​អោយ​ធ្វើ​ការត្រួតពិនិត្យ ឆែកឆេរ លំនៅដ្ឋាន​របស់​ឈ្មោះ លី យ៉ាក់​កូប នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​មាន​ការចូលរួម​ពី​លោក មេភូមិ  លោកនាយ​ប៉ុស្តិ៍ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ត្រួតពិនិត្យ ឆែកឆេរ រកឃើញ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​តូច និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕
​លោក ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.