ឯកឧត្តម គុណ ញឹម ជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹង​ពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​គ្មាន​ការស៊ើបអង្កេត​ផ្គើន​នឹង​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​…!

​ភ្នំពេញ ៖ ឯកឧត្តម គុណ ញឹម ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា​ការប្រព្រឹត្ត​អំពើពុករលួយ ជា​លក្ខណ​:​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​មួយ​នេះ​គឺ​គ្មាន​ការស៊ើបអង្កេត​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នោះ​ឡើយ​តាំងពី​ដើម​រហូត​មក​ដែល​សកម្មភាព​មិន​ប្រក្រតី​មួយចំនួន​របស់​ស្ថាប័ន​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម គុណ ញឹម ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​នោះ គឺ​ក្នុង​ការផ្លាស់ប្តូរ​តួនាទី​មុខតំណែង​មន្ត្រីក្រោមឱវាទ និង ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ខ្លួន ។​

​មិនតែប៉ុណ្ណោះ​ថែមទាំង​មានការ​លូកដៃ​ពី​ប្រពន្ធ​របស់ ឯកឧត្តម គុណ ញឹម ក្នុង​ស្ថាប័ន គយ​ក្នុង​ការផ្លាស់ប្តូរ​តំណែង​មន្ត្រី​គយ ដើម្បី​ផលប្រយោជន៍​ផ្លាល់ខ្លួន បាន​ធ្វើឱ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​ស្ថាប័ន​មួយ​នេះ ដើម្បី​រៀបចំ​កញ្ចប់​សំរាប់​ស្វែងរក​តំណែង​និង​តួនាទី​រៀងៗ​ខ្លួន​តាមរយៈ​ប្រពន្ធ​របស់ ឯកឧត្តម គុណ ញឹម ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ។​

​ការ​ជ្រួលច្របល់​រំជើបរំជួល​របស់​មន្ត្រី​ស្ថាប​ន័គ​យ​នេះ​មិន​បាន​ធ្វើឱ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ដែល ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពុំ​ហ៊ាន ដាក់​ការស៊ើបអង្កេត​ទៅលើ​ស្ថាប័ន​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ មួយ​នេះ​ទេ ។ ក្រោយ​ការដឹកនាំ​របស់ ឯកឧត្តម គុណ ញឹម ស្ថាប័នគយ​មានតែ​រឿងអាស្រូវ​ជាច្រើន ហើយ​មិន​បាន​ធ្វើ ឱ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​បានដាក់​ការស៊ើបអង្កេត​មកលើ​ស្ថាប័នគយ​នោះ​ក៏​បាន​ធ្វើឱ្យ​មតិ​សាធារណៈ​ជន​លើកឡើង បែប​ជា​ចំងល់​ថា​ហេតុអ្វី​បានជា ឯកឧត្តម ឱម យ៉ីនទៀង​ធ្វើជា​ប្រធាន​អង្គភាព​ប្រឆាំ​ង​អំពើពុករលួយ​មិន​ហ៊ាន​មាន​ចំណាត់ ការស៊ើបអង្កេត​ទៅលើ ឯកឧត្តម គុណ ញឹម និង​មន្ត្រីក្រោមឱវាទ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅក្នុង​ស្ថាប័នគយ បែរជា​បន្ថែម​រឿងអាស្រូវ​ជាច្រើន​តាមរយៈ​ប្រពន្ធ​របស់ ់់ ឯកឧត្តម គុណ ញឹម ថែម​ទៀត​?​។​

​បន្ទាប់ពី​សម្តេច​តេជោ​បាន​ខិតខំ​ប្រឹងប្រែង​រាល់ថ្ងៃ​ដើម្បី​ផ្សាភ្ជាប់​គ្នា​ជាមួយនឹង​បេះដូង​រាស្ត្រ​ត្រូវ​យក​បេះដូង​ខ្លួនឯង​ទៅ​បម្រើ​រាស្ត្រ​ដោយ​ការធ្វើ​អំពើ​ល្អ​គ្រប់បែបយ៉ាង​ហើយ​បែរ​ជា​មន្ត្រី​មួយចំនួន​កំពុង​លួច​ប្រើ​អំណាច​បុណ្យស័ក្តិ​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ដែល​ជា​ការក្តៅក្រហាយ​លើ​គំនរ​ទុក្ខ​និង​ទឹកភ្នែក​របស់​សម្តេច​ត្រូវ​ហូរ​ស្រក់​ជាមួយ​ម្ចាស់​បេះដូង​ជាទី​គោរព​ស្រឡាញ់ ព្រោះតែ​មាន មន្ត្រី​ក្បត់​មិន​ស្មោះត្រង់​នឹង​សម្តេច​ដែល​តែងតែ​ដុត​ដុំថ្ម​ក្តៅ​បោះ​ឱ្យ​សម្តេច​កាន់​ពេល​នេះ​ចាំ​មើល​ចុះ​មិន​យូរ​ទេ ។ សម្តេច​ឈប់ ទទួល​យក​ដុំថ្ម​ក្តៅពី​អស់លោកទៀត​ហើយ​ដោយ​ត្រូវ​ធ្វើ​ការវះកាត់​ដំបៅ​មហារីក​នេះ​នៅ​មុន​ពេល​បោះឆ្នោត​សកល​កាន់តែ​ខិត​ជិត​មក​ដល់​នាពេល​ខាងមុខ​នេះ​។​

​សូមបញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​នឹង​ចាប់ផ្តើម​បោសសំអាត​មន្ត្រី​ខិលខូច​មន្ត្រី​លាមក​ពុករលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នានា​ខណ​:​ពេល​ដ៏​ខ្លី​ខាងមុខនេះ​សម្តេច​នឹង​ប្រកាស​បើក​យុទ្ធនាការ​កំចាត់​អំពើពុករលួយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មុន​គេ​។

​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ប្រពន្ធ​របស់ ឯកឧត្តម គុណ ញឹម ដែល​មិនមែន​ជា​ថ្នាក់​ដឹកនាំ​នៅក្នុង​ស្ថាប័ន គយ តែ​បែរជា​លូកដៃ​ក្នុង​ការផ្លាស់ប្តូរ​មុខតំណែង​តួនាទី ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​នេះ ដែល​គេ​ដាក់​សហស្ស​នាម​ថា ប្តី​ស័ក្តិ​3​ប្រពន្ធស័​ក្កិ​4​យ៉ាង​ដូច្នេះ​? ប៉ុន្តែ​ផ្ទុយទៅវិញ​បើទោះបីជា​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​មិន​បាន​ដាក់​ការស៊ើបអង្កេត ទៅលើ​ស្ថាប័នគយ​យ៉ាងណាក៏ដោយ​ក៏​គេ​នឹង​រំពឹងថា អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​គយ​នេះ​ច្បាស់​ជា​ប្រមុខ​រាជរដ្ឋាភិបាល​បើក យុទ្ធនាការ​ប្រើ​ធម៌​ក្តៅ​កំចាត់​មន្ត្រី​ពុករលួយ​ទាំង​នោះ​ចោល​ជាមិនខាន​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​កសាង​អភិវឌ្ឍ​ន៏​ប្រទេស និង លុបបំបាត់​អំពើ​ពុក រលួយ​របស់​មន្ត្រីរាជកា​រ ដើម្បី​ប្រទេសជាតិ​មាន​ភាព​រឹង​មាំ​នៅក្នុង​តំបន់​អាស៊ាន ដើម្បី​ជៀសវាង​ពី​យន្តការ​ដ៏​តឹងរ៉ឹង​របស់ រដ្ឋាភិបាល នៃ​កម្ពុជា នឹង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ឯកឧត្តម អូន ព័ន្ធ​ម​ន្នីរ​ត្ន័ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គួរ​ចុះ​ត្រួតពិនិត្យ​ទៅលើ ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ ដែល​កំពុង​រង​ការរិះគន់​លើ​ករណី​ប្រព្រឹត្ត​អំពើ ពុករលួយ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ទាន​…! កុំ​ចាំ​ដល់ពេល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញ​បទបញ្ជា​លេខ ០១ ទើប​រត់​ជាន់​គ្នា​ស្ទុះ​ម្នីម្នា​ស្លេរ​ស្លា​ស្លន់ស្លោ​រតាម​ក្រោយ​បទបញ្ជា​នោះ​ដូចជា​មិន​សម​ទំនង​ជា​មន្ត្រី​រដ្ឋាភិបាល​ទាល់តែសោះ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទៅ​បាន​និយាយថា អំពើពុករលួយ​នៅក្នុង​ស្ថាប័នគយ​សព្វថ្ងៃនេះ កំពុងតែ​ជិះសេះ​លែង​ដៃ គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​អ្វី​បាន​ទេ​គឺ​កាន់តែ​ជះឥទ្ធិពល​អាក្រក់​ក្នុង​សង្គម​បច្ចុប្បន្ន​ទោះបីជា​មាន​ការផ្លាស់ប្តូរ​មេ​គយ ឯកឧត្តម ប៉ែន ស៊ីម៉ន មក ឱ្យ​ឯកឧត្តម គុណ ញឹម ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​យ៉ាងណាក៏ដោយ​ក៏​ការប្រព្រឹត្ត​អំពើ ពុករលួយ​ចាក់​ឫសគល់​របស់​មន្ត្រី​គយ​តាំងពី​ថ្នាក់លើ​រហូត​ដល់​ក្រោម​មិន​អាច​មាន​ការស៊ើបអង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​បាន​នោះ​ឡើយ​ព្រោះ​ជា​ទំលាប់​អាក្រក់​តាំងពី​ដើម​រហូត​មក​វា​ស្ទើតែ​គ្រប់​ទីកន្លែង​ទាំងអស់​របស់​សាខា​គយ​និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​គ្រប់​ច្រក​ដែល​មាន​មន្ត្រី​គយ​ប្រចាំការ​គឺ​គេ​បានកត់សំគាល់​ឃើញ​ថា​មាន​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​ដែល​រៀបចំ​ឡើង​ដូចជា​ស្ថាប័ន​គ្រួសារ​យ៉ាង​ដូច្នេះ​ដែរ មិន​ខុស​ពាក្យចាស់​លោក​ពោល​ថា “​ទន្សោង​គោព្រៃ ធំ​ស៊ី​តាម​ធំ តូច​ស៊ី​តាម​តូច​” បើ​ប្តី​ស័ក្តិ​ប្រាំ ប្រពន្ធ​ផ្កាយ​១ ជាមិនខាន​នោះឡើយ​។​

​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ យើង​នឹង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ការ បកស្រាយ​បំភ្លឺ​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាពមិនប្រក្រតី​នៅក្នុង​ស្ថាប័នគយ​ដើម្បី​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ​នៅពេល ក្រោយ​ទៀត ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 1341 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.