មន្ត្រី​ជំនាញ​រកឃើញ​បន្លែ ២​មុខ មាន​សារ ធាតុ​គីមី ដែល​អាជីវករ ដាក់តាំង​លក់​នៅ​ក្នុង​ផ្សារ​សិរីសោភ័ណ​…

បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨,​មន្ត្រី​សាខា​កាំ​កុង ត្រូល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នឹង បាន​ប្រើប្រាស់​រថ យន្ត​ពិសោធន៍​ចល័ត អគ្គនាយកដ្ឋាន​កាំ​កុង ត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ទំនិញ ម្ហូបអាហារ បរិភោគ​ប្រចាំថ្ងៃ ដើម្បី​ស្វែងរក​សារធាតុ​គីមី លើ​មុខ​ទំនិញ​៥៧​មុខ ក្នុងនោះ មន្ត្រី​ជំនាញ រកឃើញ​បន្លែ ២​មុខ មាន​សារធាតុ​គីមី ។​

​លោក​ហុង លៀង អនុប្រធាន​សាខា​កាំ​កុង ត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ថា​៖ ដោយ​មាន​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ចាត់​អោយ​លោក ចុះ​ជាមួយ​មន្ត្រី​រថយន្ត​ពិសោធ​ចល័ត ធ្វើការ​ត្រួតពិនិត្យ លើ​មុខម្ហូប មួយចំនួន​ដើម្បី​ស្វែងរក​សារធាតុ​គីមី ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព នឹង ទំនុកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទិញ​យក​មក​បរិភោគ នៅ​ផ្សារ​សិរីសោភ័ណ និង ផ្សារ​ចំការ​គ ស្ថិត​ក្រុង​សរិ​សោភ័ណ ខេត្ត​បន្ទាយ​មាន ជ័យ​។​

​លោក​បាន​បញ្ជាក់ថា​៖ ការចុះពិនិត្យ​លើ​មុខ​ម្ហូប ចំនីអាហារ បន្លែ ត្រី សាច់ ស​សៃមី គុយទៀវ ប្រហុក ផ្អក ប្រហិត ម៉ឹក ប​ង្គា នឹង​មុខទំនិញ​មួយចំនួនទៀត សរុប​ចំនួន​៥៧​មុខ រកឃើញ​សារធាតុ​គីមី ប្រភេទ​ថ្នាំ សម្លាប់​សត្វល្អិត ចំនួន ២​មុខ ដែល​មាន​ជាប់​នៅលើ​ផ្កា​ខាត់​ណា និង សាវ​ថាវ ដែល​អាជីវករ​យក​មក​ដាក់​តាំង​លក់ នៅក្នុង​ផ្សារ​សិរីសោភ័ណ​។​

​លោក​បញ្ជាក់​បន្ថែមថា​៖ បន្លែ ដែល​សារធាតុ​ជាតិគីមី ប្រភេទ​ថ្នាំ សំលាប់​សត្វល្អិត ឈ្មោះ Pesticide ធ្វើអោយ​ប៉ះពាល់​សុខភាព រលាក់​ពោះវៀន ខ្សោយ​ក្រលៀន ឈឺ​ក្រ​ពោះ រា​ករុស វិលមុខ ក្អួតចង្អោ រលាក់​ថ្លើម បើ​ធ្ងន់ធ្ងរ​អាច​បង្ក​អោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​៕​

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 4831 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!