​ពិធី​បញ្ចុះ​បឋមសិលា​សា​ង​សង់​អគារ​រដ្ឋបាល​សាលាឃុំ​ស្វាយ​រលំ​

កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨​នៅ​សាលាឃំុ​ស្វាយរ​លំបាន​ប្រារព្វ​ពិធី​បចុះបឋមសិលា​សា​ង​សង់​អាគា​រ​រដ្ឋបាល​ឃុំ​ស្វាយ​រលំ​ថ្មី​ដោយសារ​សាលាឃំុ​កាលពី​មុន​នោះ​មាន​សភាព​ចាស់​ទ្រុត​ទ្រោម​បើ​យោង​តាម​ជាក់​ស្រែង​លោក គង់ អុិត មេឃំ​ុ បាន​បញ្ជាក់​ប្រាប់​។​

​នៅក្នុង​ឱកាស់​នេះ​ផងដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​សាលា​រដ្ឋបាល​សាលា​ស្រុក​ស្អាង លោក ញឹម វណ្ណ​ឌិន គណៈ​អភិបាលស្រុក​ស្អាង រដ្ឋបាល​សាលាខេត្ត​កណ្តាល ស្នងការ​នគរបាល​ខេត្ត  លោកស្រី​ឧត្តមសេនីយ៍ត្រី ឈឹម វណ្ណ​នី ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន តំណាង​ដ៏​ខ្ពស់​ខ្ពស់​លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគ​របា​ខេត្ត ចូលរួម​អបអរសាទរ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​រដ្ឋបាល​សាលាឃុំ​ស្វាយ​រលំ ក្រោម​អធិបតីភាព​ឯក​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្អាង ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៥៦៩​នាក់ ស្រី​៣១០​នាក់​។​

​នៅក្នុង​ពិធី​នេះដែរ ដោយ​មាន​ការការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ។​…

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​តម្លៃ​នេះដែរ ឯកឧត្តម​បាន​ផ្ដាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន កូនក្មួយ សូម​រួមគ្នា​គោរព​ច្បាប់​ដូចជា​៖១-​កុំ​ព្រឹត្ត​ល្បែងស៊ីសង​គ្រប់​ប្រភេទ ,២-​កុំ​ជក់​ឬ​ចែកចាយ​ឬ​ជួញដូរ​គ្រឿងញៀន​,៣-​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​(​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​និង​កុំ​បើកបរ​ក្នុង​ពេល​ដែល​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​) ,៤-​រួម​គ្នា​គោរព​ច្បាប់​និង​ការពារ​បរិស្ថាន ,៥-​សូម​កុំ​ប៉ះពាល់​ឬ​កែច្នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ ព្រោះ​វា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ខ្លួនឯង​និង​អ្នកដទៃ និង​ទី​៦-​សូម​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ ឲ្យបាន​គ្រប់ៗ​គ្នា ៕
​លោក ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2371 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!