ធុងសំរាម​ចំនួន​១០០​ធុង ត្រូវបាន​ចែក​ដល់​សាលារៀន​ចំនួន​១៥ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក្តិ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ចែក​ធុងសំរាម ដល់​សាលា​ចំនួន​១៥ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​

​ធុងសំរាម​ដែល​លោក អភិបាល​បាន​ចែក​ក្នុងថ្ងៃនេះ គឺជា​ជំនួយ​របស់ សហគមន៍​អឺរ៉ុប (EU),UNDP ( កម្មវិធី អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ),​និង​ប្រទេស Sweden ដោយ​បាន​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្នុង​កម្មវិធី ” Cambodia Climates Change Alliance-CCCA-​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ” ក្នុង​នោះ​រដ្ឋបាល​បាន​បែងចែក​ធុងសំរាម​បន្ត​ទៅ​សាលា​ចំនួន​១៥​រួមមាន​៖ ១-​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ចំនួន​១២​ធុង ; ២-​វិទ្យាល័យ វត្ត​កោះ​ចំនួន​០៨​ធុង ; ៣-​វិទ្យាល័យ​អនុវត្ត ចំនួន​៨​ធុង ;៤-​វិទ្យាល័យ​ហ៊ុន​សែន​ប៊ុនរ៉ានី​វត្តភ្នំ ចំនួន​១០​ធុង ;៥-​អនុវិទ្យាល័យ​-​ចតុមុខ ចំនួន​៨​ធុង ;៦-​សាលាបឋមសិក្សារ​ព្រះ​នរោត្តម ចំនួន​៨​ធុង ;៧-​សាលាបឋមសិក្សារ​កូលាប​ទី​១ ចំនួន​១២​ធុង ;៨-​សាលាបឋមសិក្សារ​ចតុមុខ ចំនួន​៨​ធុង ;៩-​សាលាបឋមសិក្សារ​វត្ត​បទុម ចំនួន​៤​ធុង ;១០-​សាលាបឋមសិក្សារ ភ្នំ​ដូនពេញ ចំនួន​៦​ធុង ;១១-​សាលាបឋមសិក្សារ​វត្ត​កោះ ចំនួន​៤​ធុង ;១២-​សាលាបឋមសិក្សារ​ហាំង​ង៉ោ​ស្រះចក ចំនួន​៤​ធុង ;១៣-​សាលាបឋមសិក្សារ​អនុវត្ត​ចំនួន​៤​ធុង ;១៤-​សាលា​មត្តេយ្យ​៨​មីណា ចំនួន​២​ធុង ១៥-​សាលា​មត្តេយ្យវត្ត​កោះ ចំនួន​២​ធុង ; សរុប​ចំនួន​១០០​ធុង ៕
​លោក រុន សារ៉េត​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!