​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំ​កុង ត្រូល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ផ្សព្វផ្សាយ ស្តីពី សុវត្ថិភាព ចំណីអាហារ ដល់​សិស្ស​វិទ្យាល័យ​ប៉ោយប៉ែត​ចំនួន​៣០០​នាក់​…

បន្ទាយមានជ័យ​៖ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មាន ជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ផ្សព្វ ផ្សាយ​ស្តីពី សុវត្ថិភាព ចំណីអាហារ ដល់​សិស្ស​វិទ្យាល័យ​ប៉ោយប៉ែត​ចំនួន​៣០០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ ២០១៨ នៅ​វិទ្យាល័យ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំ​កុង ត្រូល​ខេត្តបន្ទាយមានជ័យ បាន​ពន្យល់​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស អោយ​ប្រុងប្រយ័ត្ន​ខ្ពស់ មុន​នឹង​ទិញ​ចំណីអាហារ​យក​មក​ទទួល ទាន លោក​ក៏​បាន​បន្ថែមថា​៖ ការ​ធ្វើ​អនាម័យ ចំណីអាហារ បន្លែ ផ្លែឈើ ត្រី​សាច់ និង​កាត់ បន្ថយ​ជាតិគីមី ដែល​ឈ្មួញ​លួច​ដាក់​ដើម្បី​រក្សា​អោយ​នៅ​ស្រស់​បានយូរ ត្រូវ​លាង​ជាមួយ​ទឹក​ហូរ ទឹក​ទុយោ ឬ​ដង​ទឹក​ចាក់​លាង មិន​ត្រូវ​ជន្ល​ក់លាង​ច្រើនដង​ជាមួយ​ទឹក​នៅ​ក្នុង​ធុង​ដដែលៗ​នោះទេ​។​

​មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ពី​របៀប​នៃ​ការរក្សា ទុក​បន្លែ ផ្លែឈើ ត្រី​សាច់ និង​កម្រិត​អង់សារ​នៃ​ការ​ក្លាសេ រយៈពេល​នៃ​ការ​រក្សាទុក និង​ការ​វិច​ខ្ចប់​អោយបាន​ត្រឹមត្រូវ នឹង​ទុក​បាន​យូរ​ចំពោះ​ចំណីអាហារ ដែល​មាន​ការ​វេច​ខ្ចប់​ស្រេច មុន​ទិញ​យក​ទៅ​ទទួលទាន ត្រូវ​ពិនិត្យ មើល​កន្លែង​ដាក់តាំង​ដាក់លក់ និង​ត្រូវ​ពិនិត្យ​ប្រភព​ផលិត អោយបាន​ច្បាស់លាស់ រួម​ទាំង​ថ្ងៃ​ខែ ឆ្នាំ​ផុតកំណត់ ចៀសវាង​ការប្រើប្រាស់​ចំណីអាហារ ណា​ដែល​គ្មាន​ប្រភព    ​។​

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា​៖ ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ជាតិគីមី លើស​កម្រិត ដើម្បី​រក្សា​អោយ​នៅ​ស្រស់ និង​បានយូរ ធ្វើអោយ​អ្នក ទទួលទាន មាន​ជំងឺរាក​រុស ក្អួត និង​ហើមពោះ បើ​ធ្ងន់ធ្ងរ​វិញ អាច​បណ្តាលអោយ​ស្លាប់​បាន​៕

 

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!