អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច​បាន​ពាំនាំ​អំណោយ​ផ្តល់​ជូន​សព​ក្រីក្រ​

(​កំពត​)៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ៦​រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២  ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ លោក ជួន សុភា អភិបាលរង​ស្រុក និង​ជា​ប្រធាន គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច រួម​ជាមួយ​ព្រះចៅអធិការ​វត្តភ្នំ​សាឡី លោក ទិន សម្បត្តិ សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ជា​អនុប្រធាន​ក្រុមការងារ​ស្រុក​ចុះជួយ​ឃុំ លោក ស៊ិប សៅ ក្រុមការងារ​ស្រុក​ចុះជួយ​ឃុំ និង​ជា​សមាជិក​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក លោក​មេឃុំ លោក​ប្រធាន​គណបក្ស​មូលដ្ឋាន  និង​លោក លោកស្រី​សមាជិក សមាជិកា គណបក្ស​មូលដ្ឋាន​ឃុំ​កំពង់ត្រាច​ខាងលិច បាន អញ្ជើញ​សួរសុខទុក្ខ​គ្រួសារ​សព​លោកយាយ​ ​អ៊ូច ខា អាយុ​៥៨​ឆ្នាំ ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៤​រសៀល​កន្លងទៅ ដោយ​រោគាពាធ នៅ​ភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ដំណើរ​សួរសុខទុក្ខ​នេះ ក្រុម​ការ ងារ​បាន​នាំយក​នូវ​អង្ករ​ចំនួន​២​បាវ ស្មើនឹង​១០០ គីឡូក្រាម និង​ថវិកា​ចំនួន​៣៥០.០០០​រៀល ជូន​ដល់  គ្រួសារ​នៃ​សព ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅតាម ប្រពៃណី ហើយ​ថវិកា​ទាំងអស់នេះ​បានមកពីរ​ការចូលរួម​របស់​ព្រះចៅអធិការ​វត្តភ្នំ​សាឡី អនុសាខា​កាកបាទ​ក្រហម​ស្រុក ក្រុម​កា​ងារ សយ​សស​ស្រុក​កំពង់ត្រាច និង គណបក្ស​មូលដ្ឋាន​ឃុំ​កំពង់ត្រាច​ខាងលិច​ផងដែរ​។​

​លោក​ជួន សុភា ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ខកាល​សម្តេច​តែងតែ​គិតគូរ និង​រួម​សុ​c​ខ​រួមទុក្ខ​ប្រកបដោយ​ចិត្ត​សប្បុរសធម៌​ដោយ​គ្មាន​ការេើសអើង​ពូជសាសន៍​ពណ៌​សម្បុរ មិន​ប្រកាន់​និន្នាការ ពិសេស​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដូច​ជា​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ ចាស់ជរា ជនពិកា អ្នក​ផ្ទុក​មេរោគ​អេដស៏ ស្ត្រី​ម៉េ​ម៉ា​យ​គ្មាន​ទីពឹង​ជាដើម​។​ល​។

​ជាមួយនេះដែរ ក្រុមគ្រួសារ​នៃ​សព ក៏​សូម​គោរព ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ព្រះ​គុណ​ម្ចាស់ ថ្នាក់ដឹកនាំ និង​សប្បុរសជន ជា​ម្ចាស់​ទាន​ទាំងអស់ ពិសេស​ក្រុម​ការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ដែល​ជានិច្ចកាល​តែងតែ​ចុះសួរសុខទុក្ខ និង​ជួយ​រំលែក​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 1996 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!