លោក ម៉ៅ តារា ស្នងការ​ខេត្ត​ស្ទឹងត្រែង និង​លោក សាន់ និមល ស្នងការរង​កំពុងមាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ក្នុង​ការដឹកនាំ

ខេត្ត​ស្ទឹងត្រែង ៖ ក្រោម​ការដឹកនាំ​របស់​លោក ម៉ៅ តារា ជា​ស្នងការ​ខេត្ត​ស្ទឹងត្រែង និង​លោក សាន់ និមល ជា​ស្នងការរង ព្រមទាំង​នាយ​នគរបាល ពល​នគរបាល ទាំងអស់​ក្នុង​ខេត្ត​សម្រេចបាន​ស្នាដៃ​និង​សមិទ្ធផល​ជាច្រើន ដែល​បាន​អនុវត្ត​ការងារ កន្លងមក ។ ជា​ពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ទប់ស្កាត់ និង​កាត់បន្ថយ​បាន​នូវ រាល់​បទល្មើស ផ្សេងៗ​ជា​បន្តបន្ទាប់ រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ការកោតសរសើរ​ពី​គ្រប់  មជ្ឈដ្ឋាន​ក្នុង​ខេត្ត ។​

​ក្រៅពីនេះ លោកស្នងការ​ក៏​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ផងដែរ ក្នុង​ការកសាង​សមិទ្ធផល​ផ្សេងៗ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ជា​ពិសេស​បាន​ជួសជុល​កែលំអ ​ការិយាល័យ ធ្វើ​ការងារ​ក្នុង​អង្គភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ និង​បាន​កសាង អគារ​ថ្មី​មួយ​ដ៏​ស្រស់ស្អាត ជា​អគារ​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស ដែល ​មាន​លោក សាន់ និមល ជា​ស្នងការរង​ទទួល​មើល​ការងារ​ខុស​ត្រូវ​ជា​ជំនួយការ​ឱ្យ​លោកស្នងការ​ក្នុង​ការសាងសង់​អគារ​ថ្មី​នេះ ។​

​បើ​តាម​លោក សាន់ និមល ស្នងការរង​ទទួលបន្ទុក​ផ្នែក​ការិយាល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទល្មើស ឱ្យដឹងថា អគារ​ថ្មី​នេះ ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី ០៧ ខែ ​មករា ឆ្នាំ​២០១៤ ដែល​មាន​ទំហំ ១៦០​ម៉ែត្រការ៉េ បណ្តោយ​ប្រវែង ១៦​ម៉ែត្រ ទទឹង​ប្រវែង ១០​ម៉ែត្រ ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង​មាន​ចំនួន ៤​បន្ទប់​, ២​បន្ទប់ ជា​ការិយាល័យ ​កណ្តាល នគរបាល ប្រឆាំង​បទល្មើស និង​២​បន្ទប់​ទៀត ជា​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​បំពាក់ សម្ភារៈ​បរិក្ខា​មួយចំនួន ថែមទៀត​ផង ។​

​ការសាងសង់​អគារ​ថ្មី​នេះ ត្រូវ​ចំណាយ​ជា​ទឹកប្រាក់​សរុប​អស់​ចំនួន USD ៤២.៨៦២.០០ និង​ស៊ីម៉ង់ត៍ ចំនួន ១៤.៥០ (​ដប់​បួន​តោន​កន្លះ​)​ក្នុង​ការសាងសង់​អគារ​នេះ​ដែរ  ក៏​មាន​សប្បុរសជន​ជួយ​ជា​ថវិកា​ចំនួន USD ៣៧.៨៦២.០០ ស៊ីម៉ង់ត៍​ចំនួន ១៤.៥០ (​ដប់​បួន​តោន​កន្លះ​) និង​ថវិកា​រួម​របស់​ស្នងការដ្ឋាន​ចំនួន ៥.០០០​ដុល្លារ​អាមេរិក ។

ទាំងអស់នេះ គឺជា​ស្មារតី​យក ចិត្ត​ទុកដាក់​របស់​លោក​ស្នងកា​រ​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សម្រេច​បាន​កន្លងមក ៕

 

2014_05_27a 2014_05_27a (1)

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!