​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​គ្រឿងញៀន​និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​ហ្គេម​បាញ់​ត្រី​

ភ្នំពេញ ៖ ករណី​ប្រើប្រាស់​គ្រឿងញៀន និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​ហ្គេម​បាញ់​ត្រី​យោងតាម​ប្រសាសន៍​លោក​អនុ​សេនី​ទោ​យ៍ ម៉ៅ ចាន់ថុន បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៨ វេលា​ម៉ោង​២១h៣០​នាទី កំលាំង​គណះបញ្ជាការ​ឯកភាព​ខណ្ឌ ជំនាញ​ខណ្ឌ ប៉ុ​ស្ត៍ បាន​ប្រើប្រាស់​នៅ​វិធានកា​រ​រដ្ធបាល ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​គ្រឿងញៀន​និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​ហ្គេម​បាញ់់​ត្រី​)​បាន​ចំនួន​២​គោលដៅ ជា​លទ្ធផល​កំលាំង​បានធ្វើការ​ឃាត់​ជនសង្ស័យ ចំនួន​០២​នាក់​។​

​គោលដៅ​ទី​១ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុម​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ឃាត់​ខ្លួន​ចំនួន​០២​នាក់​រួមមាន​÷
១/​ឈ្មោះ ភ្លី មូស្លី​មីន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​មិន​ពិត ស្នាកនៅ​ភូមិ​សែន​ជ័យ ឃុំ​កំពុង ស្រុក​ក្រចេះ ខេត្ត​ក្រចេះ​។​(​ប្រើប្រាស់​)​។​
២/​ឈ្មោះ ម៉ាត់ ម៉ាន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​មិន​ពិត ស្នាក​នៅ​ក្រុម​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១(​ប្រើប្រាស់​)​។​

​សំភា​រះ​ដកហូត​រួម​មាន ៖
១/​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​។​
២/​ដាវ​កែឆ្នៃ​ចំនួន​០១​ដើម​។​

​គោលដៅ​ទី​២ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥ ក្រុម​១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក បាន​ដកហូត​វត្ថុតាង​រួមមាន​÷
១/​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​០១​គ្រឿង​។​
២/​ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​១៥​កញ្ចប់​តូច​។​
៣/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​ដោយ​ភូមិសាស្ត្រ​មិន​អំណោយផល ជនសង្ស័់យ​បាន​រត់គេចខ្លួន​បាត់​។​

​ចំពោះមុខ កំលាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។​

​ទិសដៅ​បន្ត អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ កំលាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍​បន្ត​ធ្វើ​ការស្រាវជ្រាវ ដើម្បី​បង្ក្រាប​ជាប្រចាំ​៕

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!