​ទីតាំង​ល្បែង​ជល់​មាន់ និង ល្បែង​យូគី​លេង​ដ៏​កក្រើក​នៅក្នុង​អាណាចក្រ ស្រុក​ជុំ​គិរី ក្រោម​ការគ្រប់គ្រង​របស់លោក ម៊ី សុខុម អធិការ នគរបាល​ស្រុក​ជុំ​គិរី ដំណើរការ​យ៉ាង​រលូន​

ខេត្ត​កំពត  ៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​សង្វៀន​ជល់​មាន់ និង​យូគី​ដ៏​ធំ​មួយកន្លែង កំពុងបើក​លេង​យ៉ាង​រលូន​និង​កក្រើក​ខេត្ត​កំពត ដោយ​មិន​រំ​ខាង​ដល់ សមត្ថកិច្ច និង​អាជ្ញាធ​រមូល ដ្ឋា​ន​នោះ​ឡើង ។ ទីតាំង​សង្វៀន​ដ៏​ធំ​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ថ្ម ឃុំ​ជម្ពូ​វន័ ស្រុក​ជុំ​គី​រី ខេត្ត​កំពត ។

​តាម​ប្រភព​រា​យការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានឲ្យដឹងថា សង្វៀន​ជល់​មាន់​ដ៏​ធំ​នេះ ម្ចាស់ ទីតាំង​ឈ្មោះ លោក វង់ និងលោក គ្រាម បានរត់ការ​និង​ប្រហែលជា មាន​ខ្នងបង្អែក​ធំ​ហើយ​មើល​ទៅ​ទើប​ហ៊ាន​បើក​លេង​យ៉ាង សង្ហា​ដូច្នេះ ដោយ​មិន​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ណា​ហ៊ាន​មក​ក្បែរ​ឡើយ ។ សូម្បីតែ​លោក ម៉ី  សុខុម អធិការ នគរបាល ស្រុក​ជុំ​គី​រី ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មី ក៏ សំងំ ស្ងាត់ឈឹង សង្ស័យ​តែ​ត្រូវ​ថ្នាំ សណ្ដំ​របស់​ម្ចាស់​សង្វៀន​ហើយ​មើលទៅ ? ។​

​ជុំវិញ​ករណី​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ នៅពេល​ដែល​អ្នកសារព័ត៌មាន កម្ពុជា​អភិវឌ្ឍន៍ ពុំ​អាច​សុំ​ការបំភ្លឺ​ពី លោក ម៉ី​សុ ខុម អធិការនគរបាល​ស្រុក​ជុំ​គី​រី  បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ ។

​សូមបញ្ជាក់​ថា កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ  ធ្លាប់​ដាក់​បទបញ្ជា​យ៉ាង​ម៉ើងម៉ាត់ ឲ្យ​កងកម្លាំង​មន្ត្រី​មាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។ ប៉ុន្ត​បទបញ្ជា​នេះ​ត្រូវបាន​លោក ម៉ី សុខុម យក​​មក​ទ្រាប់​គូថ​អង្គុយ​ធ្វើ​មិនដឹង មិនឮ ។ សូម​លោក ម៉ៅ  ច័ន្ទ​ម​ធុរិទ្ធិ ស្នងការ​នគរបាល​ខេត្ត​កំពត ពិនិត្យមើល​ផង​ទាន ៕

 

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2117 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!