ឈ្មួញ​កំពុង​នាំគ្នា​សម្រុក​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​លក់​យ៉ាង​គគ្រឹក​គ​គ្រែង​នៅ​ព្រំដែន​

​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ កូនភ្នំ​មួយកន្លែង ស្ថិតនៅក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវបាន​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដឹក​តាម​រថយន្ត​យកទៅលក់​នៅ​តាម​ភូមិ​យ៉ាង​គគ្រឹក​គ គ្រេង ដោយ​មេការ​និយាយថា គេ​មាន​ប្លង់ដី និង​សុំ​ច្បាប់​ពី​ខាង​មន្ទីរ​បរិស្ថាន រួចរាល់​អស់ហើយ ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បានឱ្យដឹងថា អស់​រយ​:​ពេល​ជា​ច្រើន ថ្ងៃ​កន្លង​មក​ហើយ មាន​ក្រុមហ៊ុន​ដឹក​ដី​បាន​ចូល​ទៅ​ជីកដី​កូនភ្នំ​ដឹកយក​ទៅ​លក់ដូរ​នៅ​តាម​ភូមិ  ដែល​បណ្តាលឱ្យ​រង​ការខូចខាត​ផ្លូវ​ជាច្រើន​កន្លែង ។​

​ប្រភព​បន្តទៀតថា តែ​គេ​មិនឃើញ​មាន​ខាង​អាជ្ញាធរ ឬ​ខាង​មន្ទីរ​ពាក់ព័ន្ធ​ណា ចុះ​ទៅ​ធ្វើ​ការហាមឃាត់​នោះឡើយ ខណ​:​មេការ​គ្រឿងចក្រ​ម្នាក់​មិន​បញ្ចេ ញ​ឈ្មោះ បាន​ប្រាប់ថា ដី​របស់​គេ​មាន​ប្លង់​ត្រឹមត្រូវ ហើយក៏​បាន​សុំច្បាប់​រួចរាល់​អស់ហើយ​ដែរ ។

​ប្រជាពលរដ្ឋ​រិះគន់​ថា ភ្នំ​ជាច្រើន​នៅក្នុង​តំបន់​ព្រំដែន​កំពុង​ទទួល​រង​ការវិនាស ដោយសារតែ ក្រុម​ឈ្មួញ ហើយ​បើសិនជា​គ្មាន​ការទប់ស្កាត់​ឱ្យបាន​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ ភ្នំ​ជាច្រើន​បន្ថែម ទៀត​នឹង​ទទួលរង​ការបាត់បង់​ជាក់​ជាមិនខាន ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ខាង លោក​អត់​បាន​ដឹង​រឿង​មាន​ករណី​គ្រឿងចក្រ​ទៅ​ជីក​ក​កាយ​ដី​ដឹក​លក់​នោះ​ទេ ហើយ​បើ​ចង់ដឹង​ច្បាស់​សុំ​ឱ្យ​សួរ​ទៅខាង​មន្ទីរ​បរិស្ថាន ជា​ផ្នែក​ជំនាញ​ខាង​ភ្នំ ។

​ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​ក៏​អត់​ដឹង​រឿង​នេះ​ដែរ ចាំ​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ត្រួតពិនិត្យ​មើល បើសិនជា​ឃើញ​ដូច​ការរាយការណ៍​មែន​លោ ក​នឹង​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.