ទាន់ហេតុការណ៍
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ==> ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​ ==> កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពត​ ==> ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល ដល់​ប្រជា​សហគមន៍​កសិកម្ម​! ==> មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​សកម្មភាព​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិសាស្ត្រ​ស្រុក​មួយចំនួន ! ==> ​សម្តេច​ពញា​ចក្រី ហេង សំរិន ចូល​បច្ច័យ​ចំនួន ៤០​លាន​រៀល សម្រាប់​កសាង​កុដ នៅ​វត្ត​ក្រ​ញ៉ូង និង​វត្ត​ព្រះ​លាន​ព្រះ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ==> ក្រសួង​កិច្ចការនារី​ចែក​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចំនួន ២០០​គ្រួសារ ក្នុង​ក្រុង​ប៉ៃលិន​ ==> អភិបាលខេត្ត​តាកែវ អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា កុំ​ដំឡើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

ពិធី​តែងតាំង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តព្រៃវែង​ថ្មី

ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តព្រៃវែង​ថ្មី ដែល​ទើប​ឡើងកាន់ដំណែង​ជា​ផ្លូវការ ត្រូវ​ពង្រឹង​ការងារ និង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ឲ្យបាន​ល្អ​ប្រសើរ និង​បន្ត​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យបាន​ល្អ ជាពិសេស ធ្វើយ៉ាងណា បម្រើ​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ និង​គោរព​តួនាទី ការងារ របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ផ្តល់​ការយកចិត្តទុកដាក់​ប្រជាពលរដ្ឋ នៅ​មូលដ្នាន​ឲ្យបាន​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​។​

​នៅក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តព្រៃវែង​ថ្មី លោក ហ៊ុន ណេ​ត ជំនួស​លោក ថន ថា អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ព្រៃវែង ដែល​បាន​រៀបចំ​ឡើង ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង និង​មន្ទីរ​សង្គមកិច្ច​, និង កងកម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​ទៀត​។​

​ក្រោយ​ទទួលបាន​តំណែង​ជា​ផ្លូវកា​រលោក ហ៊ុន ណេ​ត ដែល​ទើប​បាន​ក្លាយជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តព្រៃវែង​ថ្មី បាន​ប្តេជ្ញាចិត្ត​ថា នឹង​ប្រឹងប្រែង​បំពេញ​ការងារ​ឲ្យបាន​ល្អ ហើយ​នឹង​គោរព​តាម​តួនាទី ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ឲ្យបាន​ល្អ​បំផុត​។​

​បើ​យោងតាម​របាយការណ៍​លោក ថន ថា អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ព្រៃវែង ដែល​ទើប​ចូលនិរត្ត​ន៍នាពេលនេះ បាន​បញ្ជាក់​ឲ្យដឹងថា ការងារ​កន្លងមក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មន្ត្រីរាជការ​របស់​ម​ន្ទីរ​សង្គមកិច្ច​ខេត្ត​ព្រៃវែង មាន​ការសហការ​គ្នា បានល្អ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​ការអនុវត្ត​ការងារ​ពុំ​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ហើយក៏​មិន​ដែល​មាន​ការប្តឹងតវ៉ា ឬ​ដាក់ ពិន័យ​ផ្នែក​រដ្ឋបាល​ឡើយ​។​

​ចំណែក ការបំពេញ​ការងារ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គឺ​ដំណើរការ​បាន​ល្អ និង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​។ ចំពោះ​ការបំពេញ​នូវ​សកម្មភាព​ការងារ​មួយចំនួន​ទៀត ដូចជា​ការចុះ​អធិការកិច្ច​មណ្ឌល​ថែទាំ​កុមារ ការបង្កើត​មូលនិធិ​មនុស្ស​ចាស់ និង​ការសាងសង់​ផ្ទះ​ជូន​ចាស់ជរា គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕ ដោយ រុន សារ៉េត​

 

 

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!