សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ ​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ​ជាង​១​ពាន់​នាក់ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

ភ្នំពេញ  ៖ ថ្ងៃ​សៅ​ទី​១២​កើត​ខែជេស្ឋ​ឆ្នាំច​សំ​រឹ​សក័ ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦​ខែ​ឧសភា​ឆ្នាំ​2018
​លោក ធុយ សុខន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​បាន​ប្រារព្វ​កម្ម​ ​ពិធី​សំណេះសំណាល​ជាមួយ​ប្រធាន​សាខា​បក្ស​ភូមិ​ប្រធាន​អនុប្រធាន​សាខា​កប្ស​ប្រធាន​ក្រុម​បក្ស​ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​រាជ​នី​ភ្នំពេញ​និង​ក្រុមការងារ​ចុះជួយ​សង្កាត់​ទាំង​៧​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ និង​សំណេះសំណាល​ ​ជាមួយ​ប្រជាពលរដ្ឋ ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ​១៥០០​នាក់ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។​

​ពិធី​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី 26​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ បរិវេន​សួនច្បារ​មាត់ទន្លេ​ភូមិ សង្កាត់​ឬ​ស្សី​កែវ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជា​ធានី​ភ្នំពេញ​។​សមាជិក គណៈ​ពង្រឹង​ជាច្រើនរូប​ទៀត​ជាង​ជិត​២​ពាន់​នាក់ ក្នុងឱកាស​នោះ​ដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​លើក​យក​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ ។​

​លោក​បាន​លើកឡើង​បន្ត​ថា សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែ​យកចិត្ត​ទុក្ខ​ដាក់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​ទាំងអស់ ជាមួយនឹង​ការខឹតខំ​ប្រឹងប្រែងអ​ភិ​វ​ឌ្ឍ​ប្រទេស​តាំងពីបា​តដៃ​ទទេ រហូត​មាន​ការរីកចម្រើន​គ្រប់​វិស័យ ដូច​ឃើញនឹងភ្នែក​ស្រាប់ ។​

ជាមួយគ្នានេះ​ លោក​បាន​លើកឡើង​បន្ត​ថា ឱកាស​ដែល​រាជរដ្ឋាភិបាល អាច​មាន​ពេល​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន និង​ប្រជាពលរដ្ឋ មាន​ឱកាស​ក្នុង​ការប្រកប​អាជីវកម្ម​នានា​រួមទាំង​ការ​ដើរលេង​កំសាន្ត​ដោយ​សេរី​គ្រប់​ទីកន្លែង​បាន​ដោយសារ​ស្ថិរភាព​នយោបាយ​និង​ការរក្សាបាន​នូវ​សន្តិភាព ។​

​បន្ថែម​ពីលើ​នេះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ  បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ចួលរួម​ក្នុង​ពិធី​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ថែរក្សា​ឲ្យបាន នូវ​សមិទ្ធិផល ដែល​មាន​នាពេល​បច្ចុប្បន្ន និង​រក្សា​នូវ​សន្តិភាព ឲ្យបាន​គង់វង្ស​ដើម្បី​ឲ្យ​កម្ពុជា កាន់តែ​មាន ឱកាស​អភិវឌ្ឍ​ប្រទេស ជឿនលឿន ទៅមុខទៀត ។​

​សម្តេច​បាន​ថ្លែង​អំណ​គុណ ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​គាំទ្រ​គណបក្ស​ប្រជាជន នា​ពេលកន្លងមក និង​បន្ត​គាំទ្រ​ជា​បន្ត​ទៀត​ដើម្បី​ទុក​ឱកាស​ឲ្យ​គណបក្ស​ប្រជាជន​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល បន្ត​អភិវឌ្ឍន៍ ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​បន្ត​ទៀត​៕
​លោក ហុក វិបុល​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 6588 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!