​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ និង​វុត្ថុតាង​ប្រភេទ​ម្សៅ​ពណ៌​សរ​(​ហៅ​ម៉ា​ទឹកកក​)​ជិត​មួយ​គីឡូក្រាម​

ខេត្ត​រតនៈគីរី ៖ សមត្តកិច្ច​ប៉ូលីស​ក្រសួងមហាផ្ទៃស​ហការ​ជាមួយ​ប៉ូលីស​ស្នងកា​ខេត្ត ចាប់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​នឹង​វុត្ថុតាង​ប្រភេទ​ម្សៅ​ពណ៌​សរ​(​ហៅ​ម៉ា​ទឹកកក​)​ជិត​មួយ​គីឡូក្រាម​

​ករណី​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២.៣០​នាទី​រសៀល ចាប់​នៅ​ចំណុច​ផ្ទះសំណាក់​ម៉ូ​ដែល​កា​ឡាក់​សុ​ី​2 ស្ថិតនៅ​ភូមិ​អភិ​វឌ្ឈន៌ សង្កាត់​បឹង​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនៈគីរី ប៉ូលីស​ការិយាលយ័​គ្រឿងញ៉ាន​ខេត្ត​បាន​ឲ្យដឹងថាជ​ន​សង្សយ័​ទី​មួយ​មានឈ្មោះ អ៊ឹម វុទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនៈគីរី ទី​2​មានឈ្មោះ ឆៃ រ៉ាវី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិគ​60 ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី ទី​3​មាន​ឈ្មោះ​ស៊ុន សំអឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង រតនៈគីរី​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​បីរ​នាក់​ខាងលើ​រស់​នៅក្នុង​ទឹកដី​ខេត្ត​រតនៈគីរី​ហើយ​ជា​មុខសញ្ញា​ជក់​នឹង​ជួញដូ​រ​គ្រឿងញ៉ាន​យ៉ាង​សកាំ វុត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ប្រភេទ​គ្រឿងញ៉ាន​(​ម៉ា​ទឹកកក​)​ចំនួន​មួយ​ម្ភី​ថង់ ប្រាំ​ថង់​ធំ​នឹង​ដប់​ប្រាំ​ថង់​តូច​មាន​ទំងន់ 887.02​ក្រាម ទី​2 ម៉ូតូ​សេ​125​ទ្រឹម​ពណ៌​ខ្មៅ​មួយគ្រឿង​ស្លាក​លេខ​រតនៈគីរី​1B 3825 ទី​3 ទូ​រ​ទស្សន៌​LCD​ភ្ជាប់​កាំ​មេ​រ៉ា​សុ​វត្តិភាព ទី​4​ដាវ​សាប​ម៉ូ​រៃ​មួយ​ដើម ទី​5 លិខិត​លក់​ទិញ​រថយន្ត​មួយ​សន្លឹក ទី​6​សៀវភៅ​គ្រួសារ​មួយច្បាប់ ទី​7 ទូរ​សព្ទ័​មួយគ្រឿង​ម៉ាក​NOKia​ចុច​ពិល បច្ចុប្បន​វុត្ថុតាង​ដែល​រឹបអូស​បាន​ពី​ជន​សង្សយ័​យក​មក​រក្សាទុក្ខ​ក្នុង​ការិយាលយ័​គ្រឿងញ៉ាន​ខេត្ត ដោយ​លែ​ក​ជនសង្ស័យ​ទាំងបីរ​នាក់​កំពុងឃំ​ុ​ខ្លួន​បណ្តោសអាសន្ន​នៅ​ស្នងការខេ​ត្តនឹង​កសាង​សំណុំរឿង​បញ្ជួនជ​នស​ង្ស័​យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​វិធី​ច្បាប់ ។​

​ទាក់ទឹន​នឹង​រឿង​ខាងលើ​លោក លាង អ៊ិម ប្រធាន​ការិយាលយ័​គ្រឿងញ៉ាន​ស្នងការ​ខេត្ត​បានឲ្យដឹងថា ការចុះ​បង្ក្រាប​គ្រឿងញ៉ាន​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​វរៈ​សេ​នីយ៌ទោល ជាវ វណ្ណា នាយ​ការិយាលយ័ក​5​ប្រឆាំង​បទល្មើស​គ្រឿងញ៉ាន​ក្រសួងមហាផ្ទៃ​រួមសហការ​ជាមួយនឹង​សាលា​ដំបូងខេត្ត​នឹង​មន្ត្រី​ប៉ូលីស​ប្រឆាំង​បទល្មើស​ខេត្ត ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!