​លោក ស៊ឹម វុទ្ធា បញ្ជាក់ថា កម្ពុជា​យើង​ដរាបណា មាន​សម្ដេច​តេជោ​ហ៊ុនសែន ដឹកនាំ ដរាប​នោះ​នៅតែ​បន្ត​រក្សា​បាន​សន្តិភាព និង​ការ​អភិ​វឌ្ឋន៍​រីកចំរើន​និង​មានកំ​ណើ​ន​សេដ្ឋកិច្ច​បន្ថែ​ម​ទៀត​

កំពត ៖ លោក​ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត​កំពត បាន​មានប្រសាសន៍ថា កម្ពុជា​យើង​ដរាបណា មាន​សម្ដេច​តេជោ ហ៊ុន សែន​ដឹកនាំ​ដរាប​នោះ ប្រទេសជាតិ​តែងតែ​បន្ត​រក្សាបាន​នូវ​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​និង​មាន​កំណើន​សេដ្ឋកិច្ច​បន្ថែ​ម​ទៀត​។​

​លោក​ស៊ឹម វុទ្ធា តំណាង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​គូសបញ្ជាក់​បែបនេះ នៅក្នុង​ឱកាស​នៃ​ពិធី ចែក​អំណោយ​ម្ហូបអាហារ​សប្បុរសធម៌​ខែ​រ៉​ម៉ា​ឌន​នៃ​សាសនា​ឥស្លាម​របស់​អង្គការ​មូលនិធិ​តួ​គី​ឌីយ៉ានេត​ហៅថា​(TDV) តាមរយៈ អង្គការ​មូលនិធិ​អភិវឌ្ឍ​មូស្លីម​កម្ពុជា ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម ចំនួន​២៥០​គ្រួសារ នៅក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ ទី​២៣​ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោក​ស៊ឹម វុទ្ធា​បាន​បន្តទៀត​ថា​កម្ពុជា​យើង​បច្ចុប្បន្នក្រោ​ម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សុខ​សន្តិភាព​ពេញ​បរិបូរណ៌​លើ​ផ្ទៃ​ប្រទេស​ដែល​ជាមូល​ដ្ឋា​ន​គ្រឹះ​ផ្ដល់​ឱកាស​សម្រាប់​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប​វិស័យ​និង​ផ្ដល់​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ប្រកប​ដោយ​សុខដុម​ប​នីយកម្ម​សាសនា​។ ដោយឡែក​សម្រាប់​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​នេះ ផ្អែក​លើ​សក្ដានុពល​ដែល​មាន លោក​ស៊ឹម វុទ្ធា នឹង​មាន​ជឿ ទៅ​អនាគត​អាច​ក្លាយជា​ទីក្រុង​មួយ​យ៉ាង​សំខាន់​ផងដែរ ហើយក៏​អាច​កែប្រែ​ឬ​កាត់​បន្ថយ​មុខរបរ​ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​មូលដ្ឋាន​នេះ ពី​មុខរបរ​នេសាទ​ទៅ​ប្រកប​មុខរបរ សេវាកម្ម​ផ្សេងៗ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ជាមួយ​ឱកាស​នោះ​លោក​ស៊ឹម វុទ្ធា អភិបាលរង​ខេត្ត​ក៏​បាន​កោតសរសើរ​និង​ថ្លែង​អំ​គុណ ចំពោះ​សប្បុរជន​ពិសេស​អង្គការ​មូលនិធិ​តួ​គី​ឌីយ៉ានេត​និង​អង្គការ​មូលនិធិ​អភិវឌ្ឍមូ​ស្លីម​កម្ពុជា ដែល​បាន​សហការ​គ្នា​នាំយក​នូវ​អំណោយ​សប្បុរសធម៌​នេះ​ចែកជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ដើម្បី​ជួយ​សម្រាល​ជីវភាព​ការលំបាក​ក្នុងឱកាស​ខែ​រ៉​ម៉ា​ឌន​របស់​សា​និក​ឥស្លាម​នេះដែរ​។​

​លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​អង្គកា​រ​មូលនិធិ​អភិវឌ្ឍមូ​ស្លីម​កម្ពុជាក៏​បាន​មានប្រសាសន៍សំ​ណេះ​សំណាល​នាឱកាស​នោះ  ដោយ​បាន​លើក​បញ្ជាក់​ថា​៖ សមិទ្ធផល​នៃ​សុខ​សន្តិភាព​គឺ​ពិតជា​មាន​សារសំខាន់​។  ព្រោះថា​បើ​ប្រទេសជាតិ​មួយ​គ្មាន​សុខសន្តិភាព  កុំ​ថា​ឡើយ​ការអភិវឌ្ឍន៍ សូម្បី​សិទ្ធ​សេរីភាព​ក៏​គ្មាន​ដែរ​។ ហើយ​ប្រទេស​
​ជាតិ​យើង​ដែល​កំពុង​ទទួលបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​គឺ​បាន​មក​ដោយសារ​ការខិតខំ​លះបង់​អ្វីៗ​ទាំង​អាយុជីវិត​មនុស្ស​ជាច្រើន និង​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ​ហ៊ុន សែន រួម​និង​ជនរួមជាតិ​យើងទាំងអស់គ្នា ដែល​ជា​ឱកាស​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​យើង​បាន​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជា​ធំ​នៅ​ក្រោម​ដំបូល​ច្បាប់រដ្ឋធម្មនុញ្ញ​តែ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ ដោយ​មើលឃើញ​ពី​សច្ចភាព​នេះហើយ លោក​ណុះ ស្លេះ ក៏​បាន​រំលឹក​ផ្ដាំផ្ញើើ​ឱ្យ​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ត្រូវតែ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​និង អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​អាទិត្យ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ឬ​បក្ស​ដែល​យើង​ស្រលាញ់ ពិសេស​ត្រូវ​ចេះ​ជ្រើសរើស​អ្នកដឹកនាំ​ណា ដែល​ផ្តល់ សុខសន្តិភាព  ស្ថេរភាព និង​ការអភិវឌ្ឍន៍ រីកចម្រើន ដើម្បី​បន្ត​ការដឹកនាំ​ប្រទេស​ឲ្យបាន​កាន់តែ​អភិវឌ្ឍន៍​រីក​ចម្រើន​ជឿនលឿន រុងរឿង​សំបូរ​ណ៍ស​ប្បាយ​ថែម​ទៀត​និង​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​។​

​សូមបញ្ជាក់​ថា អំ​អោយ ដែល​បាន​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ​សរុប​២៥០
​គ្រួសារ ក្នុង​មួយ គ្រួសារ​ទទួលបាន អង្ករ ១០​គី​ឡូ ប្រេង​ឆា​៤​លីត្រ អំបិល​១​គី​ឡូ សណ្ដែកបាយ​៣​គីឡូ​និង​ស្កស​២​គី​ឡូ រួម​ជាមួយ​ឱកាស​នេះដែរ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ត្រើយ​កោះ ក៏​បាន​ឧបត្ថម្ភ​ដល់​ស៊ូ​រ៉ាវ​ខ្មែរឥស្លាម​ទាំង​៩​ក្នុង​សង្កាត់​ត្រើយ​កោះ​ក្នុង​១​ស៊រ៉ា​វ​អង្ករ ១០០​គី​ឡូ និង​ប្រាក់​២០​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6496 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!