​សាលាខណ្ឌ​ដូនពេញ បើក​កិច្ចប្រជុំ​គណៈ​បញ្ជាក​ការឯកភាព ស្តីពី​ការការពារ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ក្នុង​ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា​ក្នុង​មូលដ្ឋាន​

​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃ​ពុធ ៩​កើត ខែ​ជេស្ឋ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤,៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាក​ការឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អភិបាលរង លោក អធិការរង​នគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក នាយក​-​នាយករង​រដ្ឋបាល​ខណ្ឌ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ជុំវិញ​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ លោក នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ លោក ប្រធានស្តីទី​ប្រជា​ការពារ​ខណ្ឌ និង លោក តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រចាំ​ខណ្ឌ​ដូនពេញ​ផងដែរ ។​

​ក្នុង​អង្គប្រជុំ​បាន​កំណត់​យក​របៀបវារៈ​សំខាន់ៗ ដូចខាងក្រោម​៖

១-​ការងារ​រៀបចំ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​ក្នុង​មូលដ្ឋាន​

២-​ការងារ​ការពារ​សន្តិ​សុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ក្នុង​ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​

៣-​ការងារ​ឆ្លើយតប​ទៅ​នឹង​សំណួរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

៤-​ការងារ​ផ្សេងៗ ៕
​លោក រុន សារ៉េត​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!