​លោក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​ពាំនាំ​យក​ថវិកា​ចំនួន​៨០០,០០០៛ ជូន​ចាស់ជរា​

កណ្តាល ៖ អធិការ​ស្រុក​ស្អាង​នាំយក​អំណោយ​ជូន​ចាស់ជរា​នៅ​ឃុំ​ព្រែក​គយ​នៅ​ថ្ងៃ ច័ន្ទ ០៧​កើត ខែ ជេ​ស្ឋ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ វេលា​ម៉ោង ០៨​និង​៣០​នាទី ។ នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ​ឃុំ​ព្រែក​គយ​:​លោក វ​រះ​សេនីយ៍​ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ខេត្ត​កណ្តា នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​នេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ទៅ​សួរសុខទុក្ខ លោកយាយ​ជា​- ច្រាច អាយុ ៩៧​ឆ្នាំ​ជនជាតិ​ខ្មែរ​-​ដែល ទីទាល់ក្រ នៅ​ភូមិ​ក្បាល​ជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​លោក សេង សុជាតិ ក៏​បាន​នាំយក​អំណោយ​ជា​ថវិកា​ចំនួន​៨០០,០០០៛​ដែល ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល រួម​ទាំង​សម្ភា​រះ គ្រឿង​សំណង់ និង​គ្រឿង​បរិភោគ​មួយចំនួនទៀត​ជា​អំណោយ​របស់​លោក អធិការ , អធិការរង និង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ថែម​ទៀត​រួមមាន ៖
​ក្តារ ចំនួន ៣៥​សន្លឹក =​ថវិកា​ចំនួន ១,២០០,០០០៛ (​មួយ​លាន​ម្ភៃ​ម៉ឺន​រៀល​)
-​សង្ក័សី = ៤១៤,០០០៛ (​សែសិប​មួយ​ម៉ឺន​បួន​ពាន់​រៀល​)
-​អង្ករ​១​បាវ​ចំនួន​៥០​គីឡូក្រាម​
-​ទឹកបរិសុទ្ធ ចំនួន ២​កេស​
-​មី​ថៃ ចំនួន ២​កេស​
-​ទឹកស៊ីអ៊ីវ & ទឹកត្រី ចំនួន ០៤​យួ​
-​ត្រីខ ចំនួន ០១​យួ​
-​អំបិល ចំនួន ១០Kg
-​ក្រ​ម៉ា ចំនួន ០២ & សា​រ៉ុង ចំនួន ០២​ផងដែរ ៕
​ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 8783 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!