​បទល្មើស​ព្រៃឈើ​សំរុក​ដឹក​ចេញ​តាម​ច្រក​ជ័យ​ឃ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ប្រចាំការ​នៅ​ទីនោះ​

ស្នួល​ក្រចេះ​៖ ប្រភេទ​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ប្រចាំការ​នៅ​ច្រកព្រំដែន​ជ័យ​ឃ្លាំង​ដែល​ស្ថិតនៅក្នុង​ភូមិ ជ័យ​ឃ្លាំង ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​កំពុងតែ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការប្រមូល​លុយ​ចែក​គ្នា​ដាក់​ហោ​ប៉ាវ​ពើ​បទល្មើស​ព្រៃឈើ​តាមរយៈ​ការបើក​ភ្លើង​ខៀវ​ឲ្យមាន​ការដឹកជញ្ជូន​អុស​ឈើ​ប្រភេទ​ឈើប្រណិត នឹង​ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​។​

​ជាក់ស្តែង​នៅ​ថ្ថៃទី​១៨/០៥/២០០១៨​នេះ​គេ​ឃើញ​មាន​ឡាន​នឹង​ម៉ូតូ​ដឹក​ជញ្ជូន​អុស ឈើប្រណិត​និង​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​ទាំង​កណ្តាល​ថ្ងៃ​ចែស​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ដោយ​មិន​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។ ក្រោយ​ពី​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ចាំ​ថត​ផ្តិត​យក​រូបភាព​មន្ត្រី​ប្រចាំការ​នៅ​ច្រក​មិន​ចេញ​មក​បើក​បា​រ៉ា​ស់​អោយ​ឡាន​និង​ម៉ូតូ​ឆ្លង​ទេ​ដោយ​ទុក​ឲ្យ​ថៅកែ​ជា​ជនជាតិ​វៀតណាម​ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ឡាន​នឹង​ម៉ូតូ​ឆ្លង​ទៅ​វិញ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​បាន​ប្រាប់​អោយដឹងថា​ក្នុង​មួយ​យប់ៗ​លោក​មិន​សូវ​បាន​ដេកលក់​នោះទេ​ដោយសារតែ​មាន​ការរំខាន​ពី​សំលេង​រថយន្ត​នឹង​ម៉ូតូ​ដឹកឈើ​ទាំង​នោះ​។​

​ហេតុការណ៍​ដែល​បណ្តាល​អោយ​កើតមាន​បទល្មើស​ឈើ​ឆ្លងដែន​ខាងលើ​នេះ​គឺ​បណ្តាលមកពី​មន្ត្រី​គ្រាប់​ល្ពៅ​ដែល​ប្រចាំការ​នៅ​ទីនោះ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប្រព្រឹត​នូវ​អំពើដ៏​គគ្លើន​នឹង​ប្រមុខ​រាជរដ្ឋាភិបា​ល​ដែល​តែងតែ​មាន​ប្រសាសន៍​មិនអោយ​មាន​ប្រភេទ​មន្ត្រី​បែបនេះ​។​
​ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការបើកឲ្យ​មានការច​រាចរ​ណ៍​អុស ឈើប្រណិត​នឹង ឈើ​ប្រភេទ​លេខ​១​នេះ​មាន​ដូចជា​៖
១/ លោក កែវ ណា​រឹទ្ធ ប្រធាន​ស្នាក់ការ​ច្រក ជ័យ​ឃ្លាំង​

២/​លោក សឹង្ហ សំណាង វរសេនីយ៍ត្រី​និង​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​២«​ឝ​២»

៣/​លោក ម៉ម ប៊ុន​បញ្ញ៉ា មេ​ប៉ុស្ត៍ ជ័យ ឃ្លាំង​ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ប្រចាំ​ច្រក​នេះ​ហើយ​ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​ខេត្ត​ក្រចេះ​។​

​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ខាងលើ​នេះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​លោក ឧត្តមសេនីយ៍​ទោលន់ សុផាត​ស្នងការ​ក្រចេះ លោក សួង​ចំរើន​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៦១៩
​និង មាស សុភាព មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​២០៤​លោក​បាន​ដឹង​ឬ​អត់​នៅ​ឡើយ​ទេ​៕
​សែ សុខា​

 

Filed in: ខេត្តក្រចេះ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.