​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ​ថ្មី ត្រូវ​ពង្រឹង​ការងារ និង​តួនាទី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ឲ្យបាន​ល្អ​ប្រសើរ​

ឧត្តរមានជ័យ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ​ថ្មី ដែល​ទើប​ឡើងកាន់ដំណែង​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ត្រូវ​ពង្រឹង​ការងារ និង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ឲ្យបាន​ល្អ​ប្រសើរ និង​បន្ត​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យបាន​ល្អ ជាពិសេស ធ្វើយ៉ាងណា បម្រើ​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ និង​គោរព​តួនាទី ការងារ របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។​

​ការស្នើ​របស់​រដ្ឋមន្ត្រី វង សូ​ត នាពេល​នេះ​បាន​ធ្វើឡើង នៅក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ​ថ្មី លោក ចូ​វ ស​ង្អៀ​ប ដែល​បាន​រៀបចំ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង និង​មន្ទីរ​សង្គមកិច្ច​, អភិបាលរង​ខេត្ត​ឧត្តរមានជ័យ និង កងកម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​ទៀត​។​

​ក្រោយ​ទទួលបាន​តំណែង​ជា​ផ្លូវកា​រលោក ចូ​វ ស​ង្អៀ​ប ដែល​ទើប​បាន​ក្លាយជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ប្រឹងប្រែង​បំពេញ​ការងារ​ឲ្យបាន​ល្អ ហើយ​នឹង​គោរព​តាម​តួនាទី ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ឲ្យបាន​ល្អ​បំផុត​។​

​បើ​យោងតាម​របាយការណ៍​លោក សេង គឹម​សាន អតីត​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ ដែល​ទើប​ចូលនិរត្ត​ន៍នាពេលនេះ បាន​បញ្ជាក់​ឲ្យដឹងថា ការងារ​កន្លងមក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មន្ត្រីរាជការ​របស់​ម​ន្ទីរ​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ មាន​ការសហការ​គ្នា​បានល្អ និង​មាន​សាមគ្គីភាប​ផ្ទៃក្នុង ក្នុង​ការអនុវត្ត​ការងារ​ពុំ​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ហើយក៏​មិន​ដែល​មាន​ការប្តឹងតវ៉ា ឬ​ដាក់​ពិន័យ​ផ្នែក​រដ្ឋបាល​ឡើយ​។ ចំណែក ការបំពេញ​ការងារ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន គឺ​ដំណើរការ​បាន​ល្អ និង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​។ ចំពោះ​ការបំពេញ​នូវ​សកម្មភាព​ការងារ​មួយចំនួន​ទៀត ដូចជា​ការចុះ​អធិការកិច្ច​មណ្ឌល​ថែទាំ​កុមារ ការបង្កើត​មូលនិធិ​មនុស្ស​ចាស់ និង​ការសាងសង់​ផ្ទះ​ជូន​ចាស់ជរា គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ៕
​លោក រុន សារ៉េត​

 

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!