មន្ត្រី​អភិរក្ស និង​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ការបាត់បង់​សត្វព្រៃ ខណ​:​ហាង​ជាច្រើន​នៅក្នុង​ក្រុង​ប៉ៃលិន លក់​ម្ហូបអាហារ ដែល​មាន​សាច់​សត្វព្រៃ​

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​មាន​ការបើក​ហាង​លក់​ម្ហូបអាហារ រីកដុះដាល​ជាច្រើន គួរឱ្យកត់សម្គាល់ ខណ​:​ហាង​មួយ​ចំនួន មាន​លក់​ម្ហូប​សាច់​សត្វព្រៃ ដែល​ព្រាន បាន​នាំគ្នា​ចូល​ទៅ​ដាក់​អន្ទាក់​ចាប់​នៅ​ក្នុង​តំបន់​អភិរក្ស ។  ជាក់ស្តែង​កាលពី​ជាង​១​ខែ​មុន ក្រុម​មន្ត្រី​អភិរក្ស បាន​ចុះ​ល្បាត ស្រាប់តែ​ប្រទះឃើញ​អន្ទាក់ និង​សត្វព្រៃ​ជាប់អន្ទាក់​ងាប់ និងរ​ស់​ជា​ច្រើន​ក្បាល ។ ទោះបីជា​មាន​ការចុះ​រុះរើ​អន្ទាក់​យក​ទៅ​ដុតចោល ក៏​ក្រុម​ជនល្មើស​នៅ​តែ​បន្តសកម្មភាព​លួ ច​ដាក់​ក្នុងព្រៃ​ហាមឃាត់​ដដែល ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យដឹងថា ពួកគាត់​ពិតជា​មាន​កា​រ ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ជីវិត​សត្វព្រៃ ដែល​មាន​សេសសល់​នៅក្នុង​ដែន​តំបន់​អភិរក្ស ខណ​:​ហា ង​លក់ដូរ​ម្ហូបអាហារ​តូច​ធំ​ជា​ច្រើន ត្រូវ​គេ​លក់​សាច់​សត្វព្រៃ ដែល​ក្រុម​ឈ្នួ​ញទិញ​ពី​ព្រាន​ខិត​ខូច បន្ទាប់​ពី​ចូលទៅ​បរបាញ់ ឬ​ដាក់​អន្ទាក់​ខុសច្បាប់ នៅក្នុង​តំបន់​អភិរក្ស​ភ្នំ​ខៀវ ។ សាច់​ស​តុ​ដែល​គេ​ឧ ស្សាហ៍​ប្រទះ​ឃើញ​លក់ដូរ​នៅក្នុ​ងហាង​មាន ដូចជា​មាន​សាច់ សត្វ​ខ្លាឃ្មុំ ខ្លា​ត្រី ខ្ទីង ប្រើ​ស ឈ្លូស ក្តា​ន់ ជ្រូក​ព្រៃ សំពោ​ច ពស់ ស្កា​រ អណ្តើក ត្រ​កួត និង​សត្វព្រៃ​ផ្សេងៗ មួយចំនួនទៀត ។​

​ប្រភព​បន្តទៀតថា សត្វព្រៃ​ដ៏​កម្រ ដែល​ជិត​ផុត​ពូជ​អស់​ទៅ​ហើយ​នោះ ត្រូវបាន​គេ​បន្ត​លួច​ដាក់​អន្ទាក់ ក្នុង​តំបន់ហាមឃាត់ ចាប់​យក​ទៅ​លក់ដូរ នៅ​តាម​ហាង​ក្នុង​ក្រុងប៉ៃលិន ។ មិន​ត្រឹមតែ​ប៉ុ ណ្ណោះ អ្នកខ្លះ​ទៀត​លួច​ដឹក​តាម​ម៉ូតូ ឬ​រថយន្ត​យក​ទៅ​លក់ដូរ រហូតដល់​ខេត្ត​បាត់ដំបង ដែល​ឆ្លង​ដែន​តាម​ច្រក​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន តាម​ផ្លូវជាតិ​លេខ​៥៧ ហើយ​គេ​ក៏​ធ្លាប់​ឃើញ​សមត្ថកិច្ច ខាង​ក្រសួង​ចុះ​មក​ចង្ក្រាប​ចាប់​យូរៗ ម្តង​ដែរ ។ តែ​ក្រុម​ឈ្មួញ និង​ម្ចាស់​ហាង ដែល​លក់ដូរ​សាច់សត្វ​ព្រៃ​ទាំងនោះ​ហាក់ ដូចជា​មិន​មាន​ការ​រាងចាល​អ្វី​នោះទេ ពោល​គឺ​បន្ត​លួចលាក់​ប្រព្រឹត្ត នាំគ្នា​ដាក់​លក់​ឱ្យ​ភ្ញៀវ​ទិញ​ហូប​រាល់ថ្ងៃ​តែម្តង ។

​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម​អបពរ និង​សប្បាយ​ចិត្ត ដែល​ឃើញ​ខាង​សមត្ថកិច្ច មានការ​ចាប់​ក្រុម​ជនល្មើស​សម្លាប់​សត្វព្រៃ​ធ្វើ​ម្ហូប ហើយ​ថត​វីដេអូ​ដាក់​បង្ហោះ​តាម​ហ្វេ​សប៊ុក​នៅឯ​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ។ ចំណែក​នៅក្នុង​ខេត្ត​ប៉ៃលិន​វិញ គេ​មិនសូវ​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ ចុះ​ធ្វើ​ការបង្ក្រាប ឬ​ហាមឃាត់ ដល់​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ឡើយ ជាពិសេស​ម្ចាស់​ហាង ដែល​លក់ដូរ​សាច់សត្វ​ព្រៃ គឺ​ប្រកប​របរ​យ៉ាង​រលូន ។

​លើសពីនេះ ក្រុម​ជនខិលខូច​មិន​ត្រឹម​ត្រែ​ចាប់​សត្វព្រៃ​ក្នុង​ដែន​អភិរក្ស​ប៉ុណ្ណោះ​ទេ អ្នកខ្លះ​ឆ្លង ដែន​ទៅ​ចាប់​នៅ​ទឹកដី​ប្រទេស​ថៃ​ថែមទៀត ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ខណ​: ខាង​សមត្ថកិច្ច​ថៃ​ឃើញ​គេ​អាច​ចាប់ ឬ​បាញ់សម្លាប់​នៅ​ទីនោះ​តែម្តង ៕

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!