អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ពាំនាំ​អំណោយ​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

កំពត ៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​១៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ព្រមទាំង​សហការី និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​ចំនួន  ៥​គ្រួសារ នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។

​ជាមួយនឹង​ការសួរសុខទុក្ខ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច បាន​នាំយក​នូវ​សម្ភារៈ​និង​ថវិកា​មួយចំនួន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ផង​ដែរ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹក​សុ​ី​អុីវ​១​យួរ ទឹកត្រី​១​យួរ ត្រីខកំប៉ុង​១​យួរ មី​១​កេះ និង​ថវិកា ៣០.០០០​រៀល​។​

​មានមតិ​ផ្តាំផ្ញើ ក្នុងឱកាស​នោះ លោក​អូន ខន ប្រធាន​កិតិ្ត​យស​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា​ស្រុក​កំពង់ត្រាច ក៏​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក្ខ​ដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស ពិសេស​សម្តេច​តែងតែ​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ដោយ​គ្មាន​ការរើសអើង ឬ​បែងចែក​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។​លោក​អូន ខន បាន​សង្ក​ន់​ធ្ងន់​ថា កាកបាទក្រហមកម្ពុជា មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​កាតព្វកិច្ច​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដូចជា​អ្នក​ជួប​បញ្ហា​ដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ មាន​ខ្យល់ព្យុះ​-​ខ្យល់ក​ន្ទ្រា​ក់ ទឹកជំនន់ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​ម៉េ​ម៉ា​យ ក្មេង​កំព្រា ជនពិកា​ជា​ដើម ហើយ​ទីណា​ជួប​ការលំបាក គឺ​ត្រូវតែ​មាន​ក្រុមការងារ​កាកបាទក្រហម​ទៅ​ដល់​ទីនោះ ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​។​

​ជា​ចុងក្រោយ​លោក អូន ខន បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ហើយ​កុំ​ភ្លេច​ត្រៀមខ្លួន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!