​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​របស់​ព្រឹទ្ធាចារ្យ អៀ​វ បណ្ណាកា​រ អតីត​សមាជិក​ព្រឹទ្ធសភា​

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​លោក អៀ​វ ប​ណ្ណា​សិទ្ធ កូនប្រុស​បង្កើត​របស់​ព្រឹទ្ធាចារ្យ អៀ​វ បណ្ណាកា សមាជិក​ព្រឹទ្ធសភា ដែល​បាន​ទទួល​មរ​ភាព ក្នុង​ជន្មាយុ ៨៩​ឆ្នាំ ដោយ​ជរាពាធ កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​នៅ​សារ​រំលែក​ទុក្ខ​ខាងលើនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​មរណភាព​ឯកឧត្តម អៀ​វ បណ្ណាកា​រ គឺជា​ការ​បាត់​បិតា ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​មួយរូប​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​គន្លង​ធម៌​។ មរណភាព​របស់ ឯកឧត្តម អៀ​វ បណ្ណាកា​រ គឺជា​ការបាត់បង់​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្ស​»៕

​សូម​អាន​សារលិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន ទាំងស្រុង​៖

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!