សម្តេច​យាយ យាង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម អៀ​វ បណ្ណាកា​រ ដែល​ជា​ផលិតករ​ធ្លាប់​ផលិត​ភាពយន្ត​ថ្វាយ​សម្តេច​តា តាំងពី​សម័យ​សង្គមរាស្ត្រនិយម​

​ដំណឹង​មរណភាព​របស់​ឯកឧត្តម អៀវ​បណ្ណាការ ដែល​ជា​អតីត​ប្រធាន​នាយកដ្ឋាន​សិល្ប​ភាពយន្ត​និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មហាជន សម្តែង​នូវ​ការតក់ស្លុត​សោកស្តាយ​ជា​ពន់ពេក និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​។​

​យ៉ាងណាមិញ​នៅ​ល្ងាច​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ​២០១៨ សម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម អៀ​វ បណ្ណាកា​រ​។  ក្នុង​ឱកាស​ដ៏​សែន​ក្រៀមក្រម​នោះ សម្តេចព្រះ​មហាក្សត្រិយ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះ​រាជទ្រព្យ​ផ្ទាល់ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រម​ដល់​គ្រួសារ ឯកឧត្តម អៀ​វ បណ្ណាកា​រ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម អៀ​វ បណ្ណាកា​រ  ជា​ផលិតករ​ភាពយន្ត​ជំនាន់​ទី​១ របស់​កម្ពុជា និង​ជា​ផលិតករ​ភាពយន្ត​ដំបូង​បង្អស់​ក្នុង​ស្រុក​ខ្មែរ​ដែល​ទទួល​ការបណ្តុះបណ្តាល​ក្នុង​ជំនាញ​ថត​ភាពយន្ត​ពី​សហរដ្ឋអាមេរិក ក្នុង​ទស្សវត្ស​ទី​៥០ និង​បាន​ផលិត​ភាពយន្ត​ថ្វាយ​ព្រះមហាក្សត្រ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​៕​លោក រុន សារ៉េត​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!