ឧកញ៉ា​លាងចាន់​មុន្នី​ចេញមុខ​ជំនួស​ក្រុមហ៊ុន​MDS​របស់​លោក​ឧកញ៉ា​ទ្រី​ភាព​ដឹកជញ្ជូន​យកទៅ​លក់​វៀតណាម​

ខេត្ត​ពោធិសាត់ ៖  លោក​ឧកញ៉ា​ទ្រី​ភាព​ល្បី​សាង​សមិទ្ធិផល​ថ្មី​កាប់​ឈើ​យ៉ាង​កក្រើក​ប្រជាពលរដ្ឋ ក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់​នៅពេល​ដែល​រដូវ​កាល​ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង​តំ ណា​ង​រាស្ត្រ​ខិត​ជិត​មក​ដល់ ។ តើ​ជា​ការពិត​ឬទេ  ក្រុមហ៊ុន (MDS) របស់ លោក ឧកញ៉ា ទ្រី ភាព ចាប់ផ្ដើម​ឡើង​វិញ​នូវ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ជា​ទ្រង់ទ្រាយ​ធំ  នៅ​ខេត្ត​ភាគ​កណ្ដាល  នៃ​ប្រទេស​កម្ពុជា បន្ត​ដឹក យកទៅលក់ នៅ​ប្រទេស​វៀតណាម ក្រោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា​សម្ដេច​តេជោ  ហ៊ុន សែន ប្រកាស​លុបចោល ការ ប្រមូល ផល​អនុផល​ព្រៃឈើ​នៅលើ​ដី​សម្បទាន​សេដ្ឋកិច្ច​នា​ដើមឆ្នាំ​២០១៨​នេះ​។​

​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយរយៈ​និង​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស លុបចោល​ការប្រផល អនុផល​ព្រៃឈើ នៅលើ​ដី​សម្បទាន​របស់​រដ្ឋ  ទូទាំង​ប្រទេស​នោះ ក៏​ស្រាប់តែ​ចាប់ផ្ដើម​ឡើង​វិញ​ជា​ថ្មី​ម្ដង  ទៀត​ល្បី​ថា​ក្រុមហ៊ុន​MDS​របស់​លោក​ឧកញ៉ា​ទ្រី​ភាព​កាប់​ដឹកជញ្ជូន​ឈើ​យ៉ាង​កក្រើក និង​ទ្រង់ទ្រាយ​ធំ នៅ​ស្រុក ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង​នៃ​ទឹកដី​ខេត្ត​ពោធិសាត់ បន្ត​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

​សេចក្ដី​រាយ​ការណ៏​បាន​ឱ្យដឹងថា ៖ គេ​បាន​ប្រទះ​ឃើញ​សកម្មភាព​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ផ្លូវ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​និង​ដឹក​តាម​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែឆ្នៃ​ដំរីទឹក​និង​បង្កុង​រួច​ស្ទូច​ដាក់​រថយន្ត​យី​ឌុប​ខ្នា​ត​យក្ស​ចេញ​ទៅ​ដោយ​រលូន ឆ្នង​កាត់​ខេត្តកំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ជាដើម​។

​លោក​ឧកញ៉ា ទ្រី ភាព ធ្លាប់បាន​ប្រកាស​បញ្ឈប់​អាជ្ញាប័ណ្ណ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុងស្រុក​និង​បាន​ធ្វើ​ការព្រមាន​ចំពោះ​ក្រុម​ឈ្មួញ​ណា​ដែល​បាន​យកឈ្មោះ  របស់​លោក​ឧកញ៉ា​ទៅ​ប្រើប្រាស់​ក្នុង​ការកាប់​និង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់  ។​

​លោក​ឧកញ៉ា  ទ្រី​ភាព​បន្ទាប់ពី​កាប់​ឈើ​គ្រញូង  និង​ឈើ​ប្រភេទ​នាងនួន ស្ទើរ​រលាយ​ផុត​ពូជ​អស់​នៅ​កម្ពុជា​នោះ គាត់​ទទួលបាន​បណ្ឌិត​កិក្តិយ​សលើមុខ​ជំនួញដ៏​កក្រើ​កនៅ​ក្នុង​សង្គម​ហ្វេ​ស ប៊ុ​កម្តង រួចមក ហើយ ដែល កាលនោះ មាន​មតិ​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​រិះគន់​ចំៗ​ថា​លោក ឧកញ៉ា ទ្រី​ភាព ទទួលបាន​បណ្ឌិត លើ​មុខ​ជំនាញ ខាង​កាប់ បំផ្លាញ ព្រៃឈើ​ប៉ុណ្ណោះ​។​

​សេចក្ដី​រាយ​ការណ៏​បាន​ឱ្យដឹង​ទៀត​ថា​៖ បច្ចុប្បន្ននេះ កេរ្តិ៏ឈ្មោះ​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​លេចចេញ​សារជាថ្មី​ម្ដងទៀត ហើយ​ខណៈ​សេចក្ដីរាយការណ៍​អះអាងថា មាន​មេការ​ធំៗ ទី​១ ឈ្មោះ​ច​ន្នី ទី​២ ឈ្មោះ​ហេង និង​ទី​៣​ឈ្មោះ​ខា មិនតែប៉ុណ្ណោះ ពួកគេ​មាន​មេការ​រង​ឈរ​ប្រចាំ​មើ​ការកាប់​និង​ទិញ​ឈើ​នៅតាម ចំណុច​សំខាន់ៗ គឺ​ឈ្មោះ អុល ឈ្មោះ​ម៉េង ឈ្មោះ​ពេទ្យ ត្រូវជា​កូន​របស់​តា​ម៉ាប់ និង​មួយចំនួនទៀត ឈ្មួញ​រៃ​រង ប្រមូល​ទិញ គ្រប់​រូបភាព ដឹកជញ្ជូន ចូលទៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន នៅ​ដឹក​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​តែ​ម្ដង ។​

​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព កំពុង​ឈូសឆាយ ធ្វើ​ផ្លូវ គ្រប់​ច្រកល្ហក ដើម្បី​ដឹក​ជញ្ជូន​ឈើ មាន​ទី​១ ផ្លូវ ម្ដុំ​ភ្នំ​ចិន​យំ ចូល​ទៅ​មាត់​ស្ទឹង​ម្ដុំ​អង្គ​តែ​ន​០១៦ ។ ទី​២ ផ្លូវ​ទួល​គ្រួស ចេញពី​ផ្លូវ​ជាតិ​លេខ​៥៦ ត្រង់​ចំណុច​ជិត​កន្លែង​ស្តុក​អុស ចូល​ទៅ​វា​លអ​ន្ទ្រា​។ ទី​៣ ផ្លូវ​អន្លុង ក្រូច ហៅ​អន្លុង​ឃូត​។ ទី​៤ ផ្លូវ​ចូល​ទៅ ក្រពើ​២ ក្រោម​។ ទី​៥ ផ្លូវ​ចូល​ទៅ​ពង​ពង់ ។ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​វាល វែង និង​មាន​ផ្លូវ​ជា​ច្រើន​ទៀត​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ មិនទាន់​បាន​រៀបរាប់ ។​

​ប្រជាពលរដ្ឋ ក្នុង្ឋ​ខេត្ត ពោធិសាត់ បាន​សម្ដែង​នូវ​ការខកចិត្ត​និង​រិះគន់ថា​៖​ក្រោមរូបភាព លេស​ថា ក្រុមហ៊ុន ដឹកឈើ​ចាស់​បាត​ឃ្លាំង និង​អាជ្ញាប័ណ្ណ​ហួស សុពលភាព ជាង​១០ ឆ្នាំ​មកហើយ​នោះ  ក្រុមហ៊ុន MDS កាប់​និង​ដឹង​ឈើ​មិនចេះ​អស់  ស្ទើ​រលាយ​អស់​ពី​ក្នុងព្រៃ  នៃ​ជួ​ភ្នំ​ឱ​រ៉ា​ល់ ទៅ​ហើយ​មិន​ស្កប់ស្កល់ លោក​ឧកញ៉ា ទ្រី ភាព ទៀត ។​

​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹ​ឈើ តាម​ម៉ូតូ​និយាយថា “​ពួក​គាត់​ដឹក​ឈើ​ហ្នឹង​!​យកទៅលក់​ឱ្យ  ក្រុម​មេការ​ខាងលើ​នោះ បាន​តម្លៃ ថោក បើ​អ្នកណា​ហ៊ាន ដឹក​បង្ហួស​គឺ​ពួកគេ​ចាប់យក ឬ​ត្រូវ​ក្រុមមន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​តូច ចាប់​ព្រមាន​អោយ​បង់​លុយ​មិន​ខាន​ឡើយ  ។

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ  បាន​សម្ដែង ការខឹង​និង​អាច​ឈាន​ដល់ ខឹង​គោ​វាយ រទេះ តែម្ដង ។ ការលើក​យក​រឿងរ៉ាវ​ខាងលើ​នេះ​មក​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង រិះគន់​ដើម្បី​ស្ថាបនា​និង​ចូល រួម ការពារ ថែរ ក្សាធន​ធាន​ធម្មជាតិ ៕

 

Filed in: ខេត្តពោធិសាត់, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!