លោក លី តុលា មេ​គយ​ចល័ត​ក្នុង​ខេត្ត​រតនគិរី​បាញ់បោះ​សេរី​គេចផុត​ពី​សំណាញ់​ច្បាប់ ខណៈ​មាន​អំណាច​ទឹក​លុយ​និង​ខ្នងបង្អែក​មេ​គយ​ម៉ា​ស្រុក​ខ្មែរ​!

ខេត្ត​រតនគីរី ៖ ថ្មីៗ​នេះ​ប្រភព​បាន​លើកឡើង​ថា លោក លី តុលា មន្ត្រី​គយ​ចល័ត​ដែល​ឈរជើង​ក្នុង​ខេត្ត​រតនគិរី​ដែល​ចាយ​លុយ​ដូច​ក្រដាស​បាន​បាញ់បោះ​សេរី​ផ្អើល​អ្នកស្រុក ។ បើ​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​បានឲ្យដឹង​ថា​ថ្មីៗ​នេះ​ក្រោយពេល​លោក​លី តុលា​ប្រើ​កាំភ្លើង​បាញ់​បោះ យ៉ាង​អនាធិបតេយ្យ ក៏​ត្រូវបាន​ឃាត់ខ្លួន​យកមក​ធ្វើ​កំណត់ហេតុ ។ ប៉ុន្តែ​ត្រូវបាន​មេ​គយ​ចល័ត​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​អន្តរាគមន៍ ឲ្យ​រួចផុត​ពី​ការឃាត់ខ្លួន​។​

​លោក លី តុលា មន្ត្រី​គយ​ចល័ត​ខេត្តរតនគិរី គេ​ដឹងថា​មាន​អំណាច​យ៉ាង​ធំធេង ក្នុង​ការប្រមូល​លុយ ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន ក៏ដូចជា​ប្រមូល​លុយ​ពី​ឈ្មួញ ដែល​ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​ខុសច្បាប់ ពី​ទឹកដី​យួន​ចូល​ទឹក ដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ។ តាមរយៈ​អំពើពុករលួយ​បែបនេះ ហើយ​ទើប​លោក លី តុលា អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន ក្នុង​មួយ​ខែៗ​ហើយ​ជិះ​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​ល្អ តែ​បែរជា​មាន​ចរិត​មិនសូវ​ថ្លៃថ្នូរ​។​

​ដោយសារ​តែ​ប្រមូល​លុយ បាន​យ៉ាងច្រើន នៅលើ​ផ្លូវជាតិ​លេខ​៧៨ ទើប​លោក លី តុលា ផឹកស៊ី​អាវ៉ាសែ​ចាយលុយ ដូច​ក្រដាស​ដើម្បី​បង្ហាញ​ពី​ភាព​ហ៊ឺហា​របស់ខ្លួន​ដោយ​គ្មាន​គិតគូរ​ពី​សេចក្ដី​អៀនខ្មាស់​ឡើយ​។​

​ប្រការ​នេះ​បញ្ជាក់ថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក លី តុលា ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ប្រមូល​លុយ​តាម​ច្រើន​រូបភាព ដោយ​គ្មាន​ខ្លាច ក្រែង​អ្វី​ទាំងអស់​ហើយ​ក៏​មិន​ខ្វល់​ពី​ការរិះគន់​នោះទេ​។​

​លោក​គុណ ញឹម​ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​លោក លី តុលា មន្ត្រី​គយ​ចល័ត​ខេត្តរតនគិរី ឡើងដៃ​ណាស់​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី​បទល្មើស​ដែល​កើត ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧៨ យ៉ាង​គឃ្លើន ហើយ​ហ៊ាន​ប្រើ​កាំភ្លើង​បាញ់បោះ​សេរី អនាធិបតេយ្យ​បំផ្លាញ​សន្តិសុខ​សង្គម​និង​សន្តិភាព​តែ​បែរជា​អាច​គេចផុត​ពី​ការផ្ដន្ទាទោស​តាម​ច្បាប់​។​

​ទោះជា​យ៉ាង​ក៏​ដោយ​ពាក់ព័ន្ធ​ពត៌មាន​ខាងលើ​អង្គភាព​យើង​មិន​អាច​ទាក់ទង​ទៅ​លោក​គុណ​ញឹម​មេ​គយ​ម៉ា​ស្រុក​ខ្មែរ​!​និង​លោក​លី តុលា​ពន្យល់​បកស្រាយ​បាន​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​។​បើ​មាន​ប្រតិកម្ម​ពីសា​ម៉ី​ពាក់ព័ន្ធ​សារពត៌មាន​យើង​រង់ចាំ​ស្រាយ​បំភ្លឺ​រាល់​ម៉ោង​ធើ្វ​ការ​៕
​លោក រុន សារ៉េត​

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!