យុវជន​ពីរ​នាក់​កំពុង​ជួញដូរ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

​កំពត ៖ យុវជន​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​នៅ​ចំណុច​ចម្ការ​មួយកន្លែង ដោយ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ​។​

​ប្រតិ​ប​តិ្ត​ការ​ខាង​លើ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៣​រសៀល ថ្ងៃទី​១០​ខែ​ឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ជួរ​ភ្នំ​ប្រាសាទ​ក្នុង​ចម្ការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ខាងលើ បាន​ប្រព្រឹត្តឡើង​ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​បណ្តាញ​សម្ងាត់ និង​តាមរយៈ​ការស្រាវជ្រាវ​ពី​កម្លាំង​ជំនាញ​បានច្បាស់លាស់​ទើប​ប្រតិ​ប​តិ្ត​ការនេះ​ទទួលបាន​ជោគជ័យ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​៖ ១-​ឈ្មោះ វ៉ន យន្ត​វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជួញដូរ ប្រើប្រាស់​ថ្នាំញៀន​)​។ ២-​ឈ្មោះ ហៀ​ង ម៉ា​រា​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​ពីរ រស់នៅ​ក្នុងភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​ជាមួយ​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!