ឈ្មោះ ច​ន្នី មេការ​ក្រុមហ៊ុន M D S របស់​លោកឧ​ញ៉ា ទ្រី ភាព កំពុង​កាប់​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិសាត់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​គ្រប់​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​??

ខេត្ត​ពោធិ៍សាត់​៖ មាន​លេចចេញ​ជាថ្មី​ម្ដងទៀត​ហើយ​លោក ឧកញ៉ា ទ្រី ភាព កាប់​ឈើ​យ៉ាង​កក្រើក​ប្រជាពលរដ្ឋ ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោ​ធិ​សាត់ ខណៈ​រដូវ​កាល​ឃោសនា​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​ខិត​ជិត​មក​ដល់ តើ​ជា​ការពិត​ឬទេ​?​ក្រុមហ៊ុន (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ចាប់ផ្ដើម​ឡើង​វិញ កាប់​និង​ដឹកជញ្ជូន​ឈើ​ជា​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ភាគ​កណ្ដាល នៃ​ប្រទេស​កម្ពុជា បន្ត​ដឹក​យកទៅ​លក់​នៅ​ប្រទេ​វៀតណាម​យ៉ាង​រលូន​។

​សេចក្ដីរាយការណ៍​ឱ្យដឹងថា នៅពេល​បច្ចុប្បន្ន​នេះ កេរ្តិ៏​របស់​លោក​ឧកញ៉ា​ទ្រី ភាព បាន​លេចចេញ​សា​ជា​ថ្មី​ម្ដងទៀត ហើយ ខណៈ​សេចក្ដី​រាយ​
​ការណ៍​អះអាងថា មាន​មេការ​ធំៗ​ជាពិសេស​មេការ​ឈ្មោះ ចន្នី​នេះ​តែ​ម្ដង​ជា​អ្នក ប្រមូល​ទិញ គ្រប​រូបភាព និង​ដឹកជញ្ជូន ចូលទៅ​ក្នុង​ទី​តាង​ក្រុមហ៊ុន រួច​បន្ត​ដឹក​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​។​

​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព​ឈូសឆាយ ធ្វើ​ផ្លូវ គ្រប់​ច្រកល្ហក ដើម្បី​ដឹក​ជញ្ជូន​ឈើ មាន​ទី​១ ផ្លូវ ម្ដុំ​ភ្នំ​ចិន​យំ ចូល​ទៅ​មាត់​ស្ទឹង​ម្ដុំ​អង្គ​តែ​ន​០១៦ ។​ទី​២ ផ្លូវ​ទួល​គ្រួស ចេញពី​ផ្លូវ​ជាតិ​លេខ​៥៦ ត្រង់​ចំណុច​ជិត​កន្លែង​ស្តុប​អុស ចូល​ទៅ​វា​លអ​ន្ទ្រា​។​
​ទី​៣ ផ្លូវ​អន្លុង​ក្រូច ហៅ​អន្លុង​ឃូត​។ ទី​៤ ផ្លូវ​ចូល​ទៅ ក្រពើ​២ ក្រោម​។ ទី​៥ ផ្លូវ​ចូល​ទៅ​ពង​ពង់ ។ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​វាលវែង និង​មាន​ផ្លូវ​ជា​ច្រើន​ទៀត​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ មិនទាន​បាន​រៀបរាប់ ។

​បើ​គេ​ចាំ​មិន​ភ្លេច​ទេ លោក ឧកញ៉ា ទ្រី​ភាព ធ្លាប់បាន​ប្រកាស់​បញ្ឈប់​អាជ្ញាប័ណ្ណ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុងស្រុក​និង​បាន​ធ្វើ​ការព្រមាន ចំពោះ​ក្រុម​ឈ្មួញ​ណា​ដែល​បាន​យកឈ្មោះ របស់​លោក​ឧកញ៉ា​ទៅ​ប្រើប្រាស់ ក្នុងការ​កាប់​និង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ។​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយរយៈ​នោះ លោក ឧកញ៉ា​រូបនេះ បាន​កាប់​ដឹក​ជញ្ជូន​ឈើ​យ៉ាង​កក្រើក និង​ទ្រង់ទ្រាយ​ធំ នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង នៃ​ទឹកដី​ខេត្ត​ពោធិ៍​សាត ជាង​បី​ខែ​កន្លង​មក​ហើយ​និង​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​

​គេ​បាន​ប្រទះឃើញ សកម្មភាព​កាប់​និង ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​តាមរយ​:​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែឆ្នៃ ដំរីទឹក​និង​បង្កុង រួច ស្ទូច​ដាក់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចេញ​ទៅ​ដោយ​រលូន ឆ្នង​កាត់​ខេត្តកំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ជាដើម​។​

​គេ​នៅ​ចាំបាន​ថា​លោក ឧកញ៉ា​ទ្រី ភាព បន្ទាប់ពី​កាប់​ឈើ​ក្រញូង និង​ឈើ​ប្រភេទ​នាងនួន ស្ទើរ​រលាយ​ផុត​ពូជ​អស់​នៅ​កម្ពុជា​នោះ គាត់ ទទួលបាន​បណ្ឌឹត​កិត្តិយស​លើ​មុខ​ជំនួញ ដ៏ កក្រើក នៅក្នុង​សង្គម​ហ្វេ​សប៊ុក​ម្តង​រួចមកហើយ ដែល​កាលនោះ មាន​មតិ​ពី គ្រប់​មជ្ឈដ្ឋាន​បាន​រិះគន់​ចំៗ​ថា លោក ឧកញ៉ា ទ្រី​ភាព ទទួលបាន​បណ្ឌិត​លើ​មុខ​ជំនាញ​ខាង​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា តែប៉ុណ្ណោះ​។

​ប្រជា​ពល​រដ​ក្នុង្ឋ​ខេត្ត​ពោធិសាត់​បាន​សម្ដែង​នូវ​ការខកចិត្ត​និង​រិះគន់ ថា​ក្រោមរូបភាព ឡេស​ថា ក្រុមហ៊ុន​ដឹកឈើ​ចាស់​បាត​ឃ្លាំង និង​អាជ្ញា​ប័ន​ហួស សុពលភាព ជាង​១០​ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន MDS កាប់​និង​ដឹង​ឈើ​មិនចេះ​អស់ ស្ទើរតែ​រលាយ​អស់​ពី​ក្នុងព្រៃ នៃ​ជួ​ភ្នំ​ឱ​រ៉ា​ល់ ទៅ​ហើយ​មិន​ស្កប់ស្កល់ លោក​ឧកញ៉ា ទ្រី ភាព ទៀត ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ បាន​សម្ដែង ការខឹង​និង​អាច​ឈាន​ដល់​ខឹង​គោ​វាយ​រទេះ​តែម្ដង ។ ការលើក​យក​រឿងរ៉ាវ​ខាងលើ​នេះ​មក​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង រិះគន់​ដើម្បី​ស្ថាបនា​និង​ចូលរួម​ការពារ​ថែរក្សា​ធនធានធម្មជាតិ ជាពិសេស​ចូលរួម ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការកែទម្រង់ ប៉ុណ្ណោះ ។

​ទោះ​យ៉ាងណា​អង្គភាព​ព័ត៌មាន​យើង រង់ចាំ​ទទួល ស្វាគមន៍​រាល់​កា​បកស្រាយ ដើម្បី​ឆ្លុះបញ្ចាំង​ការពិត ឲ្យមាន​ភាព​សុក្រិតភាព​និង​យុត្តិធម៍ និង​យោង​ច្បាប់​ស្ដីពី​របប សារព័ត៌មាន ៕

 

Filed in: ខេត្តពោធិសាត់, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!