ប្រារព្ធ​ពី​ធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សេវា​អ៊ី​ន​ធឺ​ណេត​សាធារណៈឥត​ខ្សែ​ដោយ​ប្រើ​ប្រព័ន្ធ WiFi នៅមុខ​សួន​វត្ថបុ​ទុម​ត្តី​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​មុខ​វត្តបុ​ទុម​វត្តី មាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេ​ត សាធារណៈ​ដោយ​ឥត​ថ្លៃ ក្រោម​អធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូ​រគ​មានគម​ន៍ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក OH Nak Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​កូរ៉េ លោក Ku Hyeon Mo អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​លោកស្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូ​រគ​មានគម​ន៍ តំណាំង​អង្គទូត លោកគ្រូ​អ្នកគ្រូ និង​ប្អូនៗ​សិស្សានុសិស្ស​ជា​ច្រើន​កុះករ​។​

​សេវា Free WiFi សាធារណៈ​នេះ បច្ចុប្បន្ន​ត្រូវបាន​តំឡើង​ដាក់ឱ្យ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​កន្លែង​នៅ​សួនច្បារ​សម្ដេច​ហ៊ុន​សែន សួនច្បារ​មុខ​ព្រះបរមរាជវាំង ពីរ​កន្លែង​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង វិទ្យាល័យ​ហ៊ុន​សែន​កំពង់លែង វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់ រី​ឯ​មួយ​កន្លែង​ទៀត​នៅ​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​គម្រោង​សេវា​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយ​ឥត​សំណង​ពី​រដ្ឋាភិបាល​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​កិច្ចសហប្រតិបត្តិកា​ររ​វាង គណកម្មាការ​ទូរគមនាគមន៍​កូរ៉េ (KCC) ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (MSIT) សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KTC) និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ។​

​សេវា Free WiFi សាធារណៈ​នេះ​មាន​ល្បឿន​លឿន​រហូត​ដល់ 1Gbps ប្រើ​បច្ចេកវិទ្យា MegaWiFi ដែល​ជា​បច្ចេកវិទ្យា​អភិវឌ្ឍ​ដោយ​ប្រទេស​កូរ៉េ ហើយ​តាមរយៈ​ការ​ផ្ដល់​ជូន​នេះ​យើង​នឹង​សង្ឃឹម​ថា​ប្រជាជន​ទាំងអស់​នឹង​ទទួលបាន​នូវ​ការទំនាក់ទំនង​រហ័ស ការចែករំលែក​ចំណេះដឹង ការស្វែងយល់ និង​អភិវឌ្ឍ​ចំណេះដឹង (​សិស្ស និស្សិត​) និង​ចូលរួម​កាត់បន្ថយ​គំលាត​ឌីជីថល​រវាង​ទីក្រុង និង​ជនបទ​។ គួរ​រំលឹក​ផងដែរ​ថា​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អ៊ី​ន​ធឺ​ណេត​ប្រ៊​ដ​ប៊ែន​នេះ​នឹង​ជម្រុញ​ឱ្យមាន​កំណើន​សេដ្ឋកិច្ច​ឌីជីថល​ឱ្យមាន​កំណើន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ជាងគេ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!